កសិករ​មួយចំនួន​ប្រឈម​ជំពាក់​បំណុល​ធនាគារ​ដោយសារ​តម្លៃប្រេង ជី និងថ្នាំ​ឡើងថ្លៃ ខណៈ​ស្រូវ​ចុះថោក

ប្រជាកសិករនៅខេត្តមួយចំនួនត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ខណៈតម្លៃប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្មបានហក់ឡើងថ្លៃទ្វេដង ធ្វើឱ្យពួកគេជួបបញ្ហាប្រឈម​ គឺជំពាក់បំណុលធនាគារ និងធ្វើចំណាកស្រុក។

កសិករ​រស់នៅ​ភូមិ​ត្នោតទ្រេត​ ឃុំ​ដង្កោ​ ក្រុងព្រៃវែង ​ខេត្តព្រៃវែង លោក​ ឈន ផាន អាយុ៦២​ឆ្នាំ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការធ្វើស្រែប្រាំងនៅក្នុងសហគមន៍របស់លោក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

បទយកការណ៍៖ កសិករ​មួយចំនួន​នៅ​ខេត្ត​ព្រៃវែង​សម្រេច​មិន​ធ្វើ​ស្រែប្រាំង ដោយសារ​ជីនិង​ប្រេងសាំង​កាន់​តែ​ឡើង​ថ្លៃ

វាល​ស្រែខៀវ​ស្រងាត់​នៅ​លើផ្ទៃ​ដី​រាប់​រយហិកតា​ កំពុង​​ប្រណាំង​ប្រជែង​​គ្នា​​អួ​​ត​សម្រស់​ទាក់​ទាញ​​អ្ន​កដំណើរដែល​ធ្វើដំណើរ​​ឆ្ពោះ​ទៅ​​កាន់​​​​ទី​​ជន​​បទ​។ ខេត្ត​ព្រៃវែង ជាខេត្តមួយក្នុងចំណោមបណ្ដា​ខេត្ត​ផ្សេងទៀតដែល​ផលិត​ស្រូវច្រើន​ ទាំង​ស្រូវ​ប្រាំងនិងវស្សា នៅ​​ក្នុង​ឆ្នាំ២០២០ ដោយ​ផលិត​បាន​ស្រូវប្រមាណ​១លាន​៤សែន​​តោន។

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។

កម្ពុជា​រក​ចំណូល​បាន​ជាង​១ពាន់លាន​ដុល្លារ​ពី​ការ​នាំចេញ​ស្រូវ​និង​អង្ករ​រយៈពេល​១១ខែឆ្នាំនេះ

កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ចំនួនជាង​១ ១១៦​លាន​ដុល្លា​រ​សហរដ្ឋអាមេរិក លើ​ការ​នាំ​ចេញស្រូវនិងអង្ករទៅកាន់ទីផ្សារអន្តរជាតិនិង​ប្រទេសជិតខាង ក្នុង​រយៈពេ​ល១១ខែ ឆ្នាំ២០២១។​

ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

រដ្ឋាភិបាល​ប្រកាស​បញ្ចេញ​ប្រាក់​២៧​លាន​ដុល្លារ​ជួយ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះ​អាង​ថា រដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​ប្រាក់ ២៧​លាន​ដុល្លារ សម្រាប់​ជួយ​ជំរុញ​ស្ថេរភាព​តម្លៃ​ស្រូវ និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ស្រុក។
យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឲ្យ​ដឹង​ថា តម្លៃ​ស្រូវ​​សែន​ក្រអូប​របស់​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​តម្លៃ ៩៩​ម៉ឺន​រៀល​ក្នុង​មួយ​តោន មក​នៅ​ត្រឹម ៧៧​ម៉ឺន​រៀល​ប៉ុណ្ណោះ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក។

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ធ្លាក់​ចុះ​ជាង៦​ភាគរយ​៨​ខែ​កន្លង​មក​នេះ

របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​បរទេស បាន​ធ្លាក់​ចុះ​ជិត ៧​ភាគរយ នៅ​ក្នុង​រយៈ​ពេល ៨​ខែ នៃ​ឆ្នាំ​២០១៦​នេះ ធៀបទៅ​នឹង​រយៈ​ពេលដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក។
តួលេខ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ ចេញ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែលវីអូឌី (VOD) ទទួល​បាន​នៅ​ថ្ងៃ​នេះ បាន​​ឲ្យ​ដឹង​បន្ថែម​ថា កម្ពុជា​នាំ​អង្ករ​ចេញ​បាន ២​៧៩៩​តោន នៅ​ក្នុង​រយៈ​ពេល ៨​ខែ​កន្លង​មក​នេះ ដោយ​បាន​ធ្លាក់​ចុះ​ពី​ចំនួន ២៩៨១៩​តោន នៅ​ក្នុង​រយៈ​ពេល ៨​ខែ ក្នុង​ឆ្នាំ​២០១៥​កន្លង​មក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ