កម្ពុជា​រក​ចំណូល​បាន​ជាង​១ពាន់លាន​ដុល្លារ​ពី​ការ​នាំចេញ​ស្រូវ​និង​អង្ករ​រយៈពេល​១១ខែឆ្នាំនេះ

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។ (ហេង វិចិត្រ)

កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ចំនួនជាង​១ ១១៦​លាន​ដុល្លា​រ​សហរដ្ឋអាមេរិក លើ​ការ​នាំ​ចេញស្រូវនិងអង្ករទៅកាន់ទីផ្សារអន្តរជាតិនិង​ប្រទេសជិតខាង ក្នុង​រយៈពេ​ល១១ខែ ឆ្នាំ២០២១។​

យោង​តាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ​កាលពីថ្ងៃទី៤ ខែ​ធ្នូ បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​១១ខែ ​ឆ្នាំ២០២១​នេះ​ ​កម្ពុជាបាននាំចេញស្រូវអង្ករទៅកាន់ទីផ្សារ និងឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាងនូវអង្ករ​ចំនួន​៥៣២ ១៧៩តោន ដែលគិតជាទឹកប្រាក់មានចំនួនជាង៣០០លានដុល្លារ (៣៦៦ ៤១៤ ៧៩០,៤៦ដុល្លារ) និងស្រូវចំនួនជាង៣លានតោន (៣ ១២៣ ២៤២តោន) គិតជាទឹកប្រាក់ជាង៧០០លានដុល្លារ (៧៤៩ ៧៦០ ៣០៨,៩៨ដុល្លារ)។

របាយការណ៍ដដែលបានបន្ថែមថា ប្រទេសចិនជាប្រទេសដែលកម្ពុជាបាននាំអង្ករទៅច្រើនជាងគេដែលមានចំនួន ៤៩,៨៥% នៃការនាំចេញសរុបដែលមានកំណើនកើនឡើងចំនួន ១២,៩០% ខណៈដែលការនាំចេញទៅគោលដៅផ្សេងៗមានការធ្លាក់ចុះ។

សម្រាប់ខែវិច្ឆិកាកន្លងទៅ ការនាំចេញមានកំណើន ១១,២៣% បើប្រៀបធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០២០ ដែល​មានបរិមាណចំ​នួន​៧២ ០១០​តោន ដែលគិតជាទឹកប្រាក់មានចំនួន៤២ ៩៤៦ ៨៨៥,២០ដុល្លារសហរដ្ឋអាមេរិក ហើយស្រូវបានធ្វើការនាំចេញចំនួន១៨ ៥៣០ឡាន ឬស្មើនឹង ៤៦៣ ២៥២តោន ដែលគិតជាទឹកប្រាក់ប្រហែល១១៥,៨១​លានដុល្លារសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ