ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថ្លែងទៅកាន់សមាជិកសភានៃគណបក្ស AK ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅសភា ក្នុងទីក្រុង Ankara ប្រទេសតួកគី ថ្ងៃទី១៨ ខែមករា ឆ្នាំ២៩២៣។

ប្រធានាធិបតីតួកគី ថានឹងពីចារណាលើសំណើសុំចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់មុនស៊ុយអែត

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បានបង្ហាញជាសញ្ញានៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់លោកអាចនឹងផ្ដល់ការគាំទ្រឱ្យប្រទេសហ្វាំងឡង់ ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មុនប្រទេសស៊ុយអែត។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេស ក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

អាមេរិកបញ្ជាក់ជំហរក្នុងការគាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិក NATO

រដ្ឋបាលលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់​ខ្លួនសម្រាប់​ប្រទេស​ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្ទាប់ពីប្រទេសហ្វាំងឡង់ បាន​លើកឡើង​​ថា ចាំបាច់ត្រូវផ្អាកកិច្ចចរចាត្រីភាគីជាមួយតួកគី ចំពោះការស្នើសុំចូលជាសមាជិក NATO។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ស្វាគមន៍នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki ក្នុងសន្និសីទសារព័ត៌មានរួមគ្នារបស់ពួកគេនៅឯគេហដ្ឋានផ្លូវការនាយករដ្ឋមន្ត្រី Kesaranta ក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ហុងគ្រី​នឹង​ផ្ដល់​សច្ចាប័ន​សមាជិកភាព​អង្គការណាតូ​សម្រាប់​ហ្វាំងឡង់ និង​ស៊ុយអែត​នៅ​ដើមឆ្នាំក្រោយ

នាយក​​រដ្ឋមន្ត្រី​​ហុង​គ្រី​ លោក វិ​ចទ័​រ អ័រ​បេន ​(Viktor Orban) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា សភា​នៃ​ប្រទេស​ហុងគ្រី នឹង​ផ្ដល់​សច្ចា​ប័ន​លើសមាជិក​ភាព​អង្គ​ការ​ណាតូ (NATO) សម្រាប់ប្រទេសហ្វាំ​ង​ឡង់ និង​ស៊ុយ​អែត ​នៅ​ដើម​ឆ្នាំ​ក្រោយ។

លោក​ ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី (Mateusz Morawiecki) នាយករដ្ឋមន្ត្រី​ប៉ូឡូញ។

ប៉ូឡូញ​ធានា​ជួយ​ការពារ​ស៊ុយអែត និង​ហ្វាំងឡង់ អំឡុង​ពេល​ដាក់​ពាក្យ​ចូល​ណាតូ

នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក​ ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី [Mateusz Morawiecki] បានអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសរបស់លោកនឹងធានាជួយការពារស៊ុយអែត និងហ្វាំងឡង់ ប្រសិនបើប្រទេស​ទាំង២នេះរងនូវការវាយប្រហារណាមួយ​ មុនពេលទទួលបានសមាជិកភាព​អង្គការ​ណាតូ (NATO)។

លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានអាមេរិក។

អាមេរិក​ធានា​ការពារ​សុវត្ថិភាព​ដល់​ស៊ុយអែត និងហ្វាំងឡង់ អំឡុង​ពេល​ដាក់ពាក្យ​ចូល​ណាតូ

សេតវិមាន​បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​នឹង​ធានា​ក្នុង​ការ​ដោះស្រាយ​រាល់ទុក​​កង្វល់ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសម្រាប់ស៊ុយអែត និងហ្វាំងឡង់ ក្នុងអំឡុងពេល​ដែលប្រទេស​ទាំង​២នេះដាក់​ពាក្យ​ស្នើសុំ​ចូលជាសមាជិកអង្គការណាតូ (NATO) និងមុនពេលដែលពួកគេត្រូវបានទទួលយកចូលក្នុងសម្ព័ន្ធមួយនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ