អត្ថបទស៊ើបអង្កេត៖ កម្មករក្នុងប្រតិបត្តិការឆបោកត្រូវបានបញ្ជូនចេញពីកម្ពុជាទៅឡាវ និងមីយ៉ាន់ម៉ា

ស្របពេលមានការចុះបង្រ្កាប និងការចាប់ខ្លួនកាន់តែខ្លាំងពីសំណាក់អាជ្ញាធរ ក្នុងនោះ គេសង្កេតឃើញថា ក្រុមអ្នកឆបោកដែលកំពុងតែធ្វើសកម្មភាពក្នុងប្រទេសកម្ពុជាហាក់កំពុងតែងាកទៅកាន់ប្រទេសផ្សេងៗ ខណៈរបាយការណ៍អំពីការកើនឡើងនៃករណីឆបោកក៏បានលេចឡើងនៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា ផងដែរ។

រថយន្តដឹកវ៉ាក់សាំងដែលក្រសួងសុខាភិបាលនាំយកទៅចែកជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត បម្រើដល់សេចក្ដីត្រូវការចាំបាច់នានា។ (ហ្វេសប៊ុក៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា)

កម្ពុជា​នឹង​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​១០គ្រឿង​ជូន​ប្រទេសឡាវ

រដ្ឋាភិបាលកម្ពុជានឹងប្រគល់រថយន្តដឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១០គ្រឿងទៅឱ្យប្រទេសឡាវដែលជាមិត្តជិតខាង ដោយ​ថា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ផងដែរ។ ​

នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើបដិសណ្ឋារកិច្ច ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ។

មេដឹកនាំ​កម្ពុជា-ឡាវ ជំរុញ​ឱ្យ​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​រដ្ឋ​រវាង​ប្រទេស​ទាំងពីរ

នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បានជំរុញឱ្យគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំងពីរពន្លឿនការចរចាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ខណៈការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរសម្រេចបានចំនួន៨៦%។

នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើបដិសណ្ឋារកិច្ច ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ។

នាយក​រដ្ឋមន្ត្រី​ថ្មីឡាវ មក​ទស្សនកិច្ច​នៅ​កម្ពុជា​២ថ្ងៃ​តាម​ការ​ស្នើ​របស់​លោក ហ៊ុន សែន

ក្រសួងការបរទេស​បានឱ្យដឹងថា នាយករដ្ឋមន្ត្រីឡាវថ្មី លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយការមកបំពេញទស្សនកិច្ចផ្លូវការ​នេះធ្វើឡើង​តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ពលរដ្ឋស្រុកសៀមប៉ាវ ខេត្តស្ទឹងត្រែងផ្លាស់ទៅទីទួលសុវត្ថិភាព ក្រោយពីទំនប់វារីអគ្គិសនីនៅឡាវបាក់រលំ

សង្គម​ស៊ីវិល​​ព្រមាន​ពីផល​ប៉ះពាល់​នៃ​គម្រោង​សាង​សង់ទំនប់​វារី​អគ្គិសនី​​ឡាវ​មក​លើ​សន្តិសុខ​ស្បៀង​កម្ពុជា

ក្រុម​សង្គម​ស៊ីវិល​ចំនួន​បួន​នៅ​កម្ពុជា បាន​ទាមទារ​ឱ្យ​មាន​ការ​សិក្សា​ឱ្យ​បាន​គ្រប់​គ្រាន់​ទៅ​លើ​ផល​ប៉ះ​ពាល់​នៃ​គម្រោងសាង​សង់​​ទំនប់​វារី​អគ្គិសនី​​ហ្លួង​ព្រះបាង​ ស្ថិត​ក្នុង​ប្រទេស​ឡាវ ដោយ​ព្រមាន​ថា កង្វះ​ការ​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ឱ្យ​បាន​លម្អិត នឹង​បង្ក​មហន្តរាយ​ទៅ​ដល់​បឹង​ទន្លេ​សាប​របស់​កម្ពុជា​នា​ពេល​អនាគត។

រដ្ឋមន្ត្រីការបរទេសលោក ហោ ណាំហុង នា​ពេល​កន្លង​មក

លោក ហោ ណាំហុង ទៅចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅឡាវចុងសប្ដាហ៍នេះ

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិឲ្យដឹងថា រដ្ឋមន្រ្ដីការបរទេសលោក ហោ ណាំហុង នឹងទៅចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (The ASEAN Foreign Minister’s Retreat) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទី២៦ និង២៧ ខែកុម្ភៈ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ