សកម្មភាពមន្ត្រីសុខាភិបាល និងកូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួន ដែលនឹងត្រូវបញ្ជូនទៅកន្លែងព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តសំណាកនៅបរិវេណមជ្ឈមណ្ឌលកម្សាន្តកោះពេជ្ររួច នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ (Michael Dickison/VOD)

អ្នក​ស្លាប់​ដោយ​កូវីដ-​១៩​ម្នាក់​និង​ឆ្លង​ថ្មី​ប្រភេទ​«អូមីក្រុង»​​ជាង​១០០​នាក់​​

ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​​​អ្នកស្លាប់ដោយវីរុស​កូវីដ-១៩ម្នាក់ ខណៈអ្នកឆ្លងថ្មី​ប្រភេទ»អូមីក្រុង» ចំនួនជាង ១០០ករណីបន្ថែមទៀត ដោយចំនួនឆ្លងថ្មីនេះមានការថយចុះ ៨០ករណី​ បើធៀបនឹងការប្រកាសរកឃើញរបស់ក្រសួងកាលពីម្សិលមិញ។

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។

អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ នៅ​តែ​បន្ត​កើត​មាន ខណៈអ្នក​ឆ្លង​ថ្មី​មានជាង​២០០នាក់

ក្រសួង​សុខាភិបាល បាន​ប្រកាស​រក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ​ប្រភេទ «អូមីក្រុង»​ចំនួន​ជាង ២០០​ករណី​បន្ថែម​ទៀត ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ មាន​ម្នាក់។

អ្នកសង្ស័យថាបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកឆ្លងកូវីដ-១៩​ប្រភេទ​«អូមីក្រុង»​​មាន​ជាង​២០០​ករណី​បន្ថែម​ទៀត

ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​​​អ្នកឆ្លងកូវីដ-១៩ ​ប្រភេទ»អូមីក្រុង» ចំនួនជាង ២០០ករណីបន្ថែមទៀត ដោយចំនួននេះមានការថយចុះ១ករណីប៉ុណ្ណោះ បើធៀបនឹងការប្រកាសរកឃើញរបស់ក្រសួងកាលពីម្សិលមិញ។

អ្នកជំងឺ​ម្នាក់ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​អ្នកឆ្លងថ្មី​មានជាង​៣៥០នាក់

ក្រសួងសុខាភិបាល ឱ្យដឹងថា មានមនុស្សជាង៣៥០នាក់ទៀតបាន​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ​អូមីក្រុង និងមានអ្នកស្លាប់ម្នាក់ដោយសារជំងឺនេះ។

អ្នកជំងឺម្នាក់ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​អ្នកឆ្លងថ្មី​មាន​ជាង​៣០០នាក់

ក្រសួងសុខាភិបាលឱ្យដឹងថា មានមនុស្សជាង៣០០នាក់ទៀតបាន​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង និងមានអ្នកស្លាប់ម្នាក់ដោយសារជំងឺនេះ។

រូបភាពពលរដ្ឋនាំគ្នាធ្វើតេស្តសំណាកពីម៉ាស៊ីនធំ(PCR) ដើម្បីប្រាកដថាពួកគេឆ្លងឬ ជាសះស្បើយពីជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ឬពេទ្យរុស្ស៊ីនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។( សូត សុខប្រាថ្នា)

អ្នក​ឆ្លង​កូវីដ-​១៩​​ប្រភេទ​«អូមីក្រុង»​មាន​ជាង​៣០០​ករណី​បន្ថែម​ទៀត

ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​​​អ្នកឆ្លងកូវីដ-១៩ ​ប្រភេទ»អូមីក្រុង» ចំនួនជាង ៣០០ករណីបន្ថែមទៀត ដោយចំនួននេះមានការថយចុះ៤ករណី បើធៀបនឹងការប្រកាសរកឃើញរបស់ក្រសួងកាលពីម្សិលមិញ។

ពលរដ្ឋ​មួយ​ចំនួន​ត្អូញ​ត្អែរ​ពិបាក​ទិញ​ថ្នាំ​ព្យាបាល​កូវីដ​ពី​ក្រសួង​ ខណៈ​អ្នក​ខ្លះ​ជួល​អ្នក​រត់​ម៉ូតូឌុប​ឱ្យ​ឈរ​តម្រង់​ជួរ​ទិញ​ជំនួស

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពិបាក​ក្នុងការ​រក​ទិញ​ថ្នាំ​ព្យាបាល​ជំងឺកូវីដ-១៩ ​ពី​ក្រសួង​សុខាភិបាល ខណៈ​តម្លៃ​ឱសថ​ក៏​ឡើង​ថ្លៃជា​លំដាប់។

ពលរដ្ឋ​មាន​ជំនឿ​លើ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩​របស់​ក្រសួង​សុខាភិបាល​ តែ​ពិបាក​រក​ទិញ

ក្រុម​ពលរដ្ឋ​ដែល​សម្រុក​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​ក្រសួង​ប្រៃសណីយ៍​មានជំនឿ​លើ​ប្រសិទ្ធភាព​ថ្នាំ​របស់​ក្រសួង​សុខាភិបាល ក៏ប៉ុន្តែ​ពួកគាត់​ពិបាក​រក​ទិញ​នៅកន្លែង​ផ្សេង​ដែល​មិន​ទាន់​មាន​ការ​ចុះ​បញ្ជិការ​បស់​ក្រសួង​ត្រឹមត្រូវ។

ក្រុមគ្រូពេទ្យក្នុងឈុតការពារកូវីដ-១៩ កំពុងបំពេញការងារនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

កម្ពុជា​មាន​អ្នក​ស្លាប់​២​នាក់​ទៀត​ដោយ​សារ​ជំងឺកូវីដ-១៩​ ខណៈ​អ្នក​ឆ្លង​ថ្មី​ជាង​៣០០​នាក់​

ក្រសួង​សុខាភិបាល​ឱ្យដឹង​ថា កម្ពុជា​បន្តរក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង ជាង​៣០០​នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ស្លាប់​ចំនួន ២ នាក់។

អ្នកសង្ស័យថាបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកជំងឺ​៥នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​អ្នកឆ្លងថ្មី​មាន​ជិត​៤០០នាក់

ក្រសួងសុខាភិបាលឱ្យដឹងថា មានមនុស្សជិត៤០០នាក់ទៀតបាន​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈ​អ្នកស្លាប់ដោយសារជំងឺនេះមានរហូតដល់៥នាក់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ