រដ្ឋបាលរាជធានីភ្នំពេញនៅមិនទាន់អនុញ្ញាតឱ្យយុវជនជាង២០០នាក់ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ
ក្រុមយុវជនបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញនៅមិនទាន់អនុញ្ញាតឱ្យពួកគេធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យប្រឆាំងការចេញបណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតអគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឡើយទេ ដោយអាជ្ញាធរតម្រូវឱ្យពួកគេកែលិខិតជាថ្មីស្របតាមនីតិវិធីរដ្ឋបាលជាមុនសិន។