នាយករដ្ឋមន្រ្តី​ណែនាំ​ឲ្យ​មាន​មន្ត្រី​ក្រោ​មឱវាទ​ទទួល​សំណូមពរពល​រដ្ឋតាមហ្វេសប៊ុក​​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃចន្ទនេះ បាន​ចេញសេចក្តីណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យចាត់​តាំង​ក្រុម​ការងារតាម​ដាន​របាយកា​រណ៍​ប្រ​ចាំថ្ងៃនិង​សំណូមពរ​របស់​ប្រ​ជាពល​រដ្ឋនៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដោយ​លោក​ចាត់ទុក​ថា​នេះ​ដើម្បី​​ដោះ​ស្រាយ​បញ្ហាជូន​​ពល​រដ្ឋ​ទាន់ពេល​វេលា។

​​ក្នុង​សេចក្តីណែនាំ​ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​សរសេរ​ថា​នៅ​ក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក​សព្វ​ថ្ងៃ​នេះទទួល​បាននូវពាក្យ​បណ្តឹងនិង​សំណូម​​ពរ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រ​ទេស។ លោកឲ្យ​ដឹងទៀតថាជំនួយ​ការ​របស់​លោកនឹង​ផ្ញើ​សំណូម​ពរនិង​បណ្តឹងរបស់​ប្រ​ជា​ពល​រដ្ឋ​នេះ​ទៅ​តាមហ្វេសប៊ុករបស់ក្រ​សួង​-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែល​លោក​ទទួល​បាន​ពីប្រ​ជា​ពល​រដ្ឋ​ ​។

លោក​សរសេរ​ទៀត​ថា៖ ខ្ញុំ​ស្នើ​សូមសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រ​សួង ប្រ​ធាន​គ្រប់​ស្ថាប័ននិង​អភិបាលនៃ​គណៈអភិបាលរាជធានី-ខេត្ត ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ចការ​សំខាន់នេះ ដើម្បី​រួម​សហការគ្នាដោះ​ស្រាយរាល់បញ្ហា​នានា​ជូន​ប្រ​ជា​ពល​រដ្ឋឲ្យបាន​ឆាប់​រហ័ស​ប្រកប​ដោយ​តម្លា​ភាពនិង​ប្រ​សិទ្ធភាព​ខ្ពស់

គួ​របញ្ជាក់​ថាលោក​ ​ហ៊ុន សែន បាន​ហៅ​មន្ត្រី​របស់​ខ្លួនមួយ​ចំនួន​​ថា​បាន​ធ្វើ​ការ​“ស្ទក់” និង​បាន​បញ្ជាឲ្យមន្ត្រី​ទាំងនោះ​ពន្លឿន​ការ​ងារ​ការ​របស់​ខ្លួន​ក្នុងការ​ផ្តល់​សេវា​សាធារណៈជូន​ប្រ​ជា​ពល​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ