មន្ដ្រីជាន់ខ្ពស់អូស្ដ្រាលីបាននិយាយថាមនុស្ស២៦៧នាក់ដែលសុំសិទ្ធជ្រកកោននៅប្រទេសអូស្ដ្រាលីនឹងត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលអន្ដោប្រវេសន៍ដែលធ្វើឡើងបន្ទាប់ពីតុលាការចេញដីកាបញ្ជាក់ថាពួកគេមួយចំនួនកើតជំងឺមហារីកនិងជំងឺមួយចំនួនទៀត។
តុលាការកំពូលប្រទេសអូស្ដ្រាលីកាលពីសប្ដាហ៍មុនបានសម្រេចតម្កល់សិទ្ធរបស់រដ្ឋាភិបាលដើម្បីឃុំខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោន២៦៧នេះនៅកោះណៅរ៉ូដែលមានចំងាយដី៣ពាន់គីឡូម៉ែត្រពីរដ្ឋធានីកង់បេរ៉ា។
តាមប្រភពរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters សេចក្ដីសម្រេចនេះបានបង្កឲ្យមានការរិះគន់ពីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងធ្វើឲ្យមានការតវ៉ាពីសំណាក់ក្រុមសិទ្ធិមនុស្សនៅទីនោះ។
តែបែបនេះក្ដីរដ្ឋាភិបាលអូស្ត្រាលីអះអាងថាជនភៀសខ្លួនដែលនៅលើណៅរ៉ូ៣៧ត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យមួយរបស់ប្រទេសនេះ៕
ប្រភព: Reuters