[:en]លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាការណែនាំឲ្យស្ថាប័នក្រោមឱវាទឲ្យប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកដើម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ជាយន្តការមួយ”លឿននិងប្រសិទ្ធភាព”និងថាដើម្បីចៀសវាងពលរដ្ឋទៅតវ៉ានៅតាមស្ថាប័នជាតិធំៗនិងផ្ទះនាយករដ្ឋមន្រ្តី។
កាលពីដើមសប្តាហ៍នេះ លោក ហ៊ុន សែន បានចេញសេចក្តីណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យចាត់តាំងក្រុមការងារតាមដានរបាយការណ៍ប្រចាំថ្ងៃនិងសំណូមពររបស់ប្រជាពលរដ្ឋនៅលើទំព័រហ្វេសប៊ុក ដោយលោកចាត់ទុកថានេះដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋទាន់ពេលវេលា។
នៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យសម្តេចហេងសំរិនត្បូងឃ្មុំ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានប្រតិកម្មនឹងអ្នកវិភាគមួយចំនួនដែលរិះគន់យន្តការនេះ។ លោកបានថ្លែងថាការប្រើប្រាស់ហ្វេសប៊ុកនេះមិនមែនមានន័យថារដ្ឋាភិបាលបោះបង់ចោលប្រព័ន្ធដឹកនាំបច្ចុប្បន្ននោះ ដោយថាគ្រាន់តែលោកចង់ពន្លឿនយន្តការដោះស្រាយ។ លោកបន្តថាបើទោះជាមិនមានហ្វេសប៊ុក ប្រជាពលរដ្ឋនៅតែយកពាក្យបណ្តឹងនិងញត្តិទៅដាក់នៅរដ្ឋសភា ព្រឹទ្ធសភានិងនៅផ្ទះរបស់នាយករដ្ឋមន្រ្តី។
“អញ្ចឹងទៅ សូមផ្តាំទៅវិញ ខ្ញុំអត់ចោលប្រព័ន្ធការងារខ្ញុំដែលធ្លាប់មានពីមុនទេ ក៏ប៉ុន្តែខ្ញុំគ្រាន់តែបង្កើនល្បឿនឲ្យមន្រ្តីរបស់ខ្ញុំ គ្រប់ទីកន្លែងដោះស្រាយការងារឲ្យបានលឿនបំផុត”
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក ហ៊ុន សែន បានហៅអ្នកវិភាគដែលលោកប្រតិកម្មនោះជាអ្នកវិភាគចិញ្ចឹមចំណុចខ្សោយរបស់លោកនិងវិភាគដើម្បីដូរយកប្រាក់ចំណូល។ លោកបញ្ជាក់ថា៖ “ហើយបើវិភាគមិនបានប្រឆាំងនាយករដ្ឋមន្រ្តី អាហ្នឹងវាចុះនរក។ ទាល់តែវិភាគប្រឆាំងជាមួយនាយករដ្ឋមន្រ្តី អាហ្នឹងទើបគេហៅប្រឆាំង បើអញ្ចឹងសូមបន្តទៀតទៅចុះ…”។
នៅក្នុងសេចក្តីណែនាំ លោក ហ៊ុន សែន បានសរសេរថានៅក្នុងទំព័រហ្វេសប៊ុករបស់លោកសព្វថ្ងៃនេះទទួលបាននូវពាក្យបណ្តឹងនិងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកឲ្យដឹងទៀតថាជំនួយការរបស់លោកនឹងផ្ញើសំណូមពរនិងបណ្តឹងរបស់ប្រជាពលរដ្ឋនេះទៅតាមហ្វេសប៊ុករបស់ក្រសួង-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែលលោកទទួលបានពីប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះ លោក ហ៊ុន សែន បានចាប់ផ្តើមសកម្មលេងហ្វេសប៊ុក ក្រោយពីខុទ្ទកាល័យបានប្រកាសកាលពីខែកញ្ញា ឆ្នាំ២០១៥ ថាលោកមានហ្វេសប៊ុកផ្លូវការដែលមានចំនួនអ្នកចុចចូលចិត្ត(Likes)ដល់ទៅជាង២លាននាក់ លើសមេបក្សប្រឆាំងលោក សម រង្ស៊ី។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្ននេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ៕[:kh]លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាការណែនាំឲ្យស្ថាប័នក្រោមឱវាទឲ្យប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកដើម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ជាយន្តការមួយ”លឿននិងប្រសិទ្ធភាព”និងថាដើម្បីចៀសវាងពលរដ្ឋទៅតវ៉ានៅតាមស្ថាប័នជាតិធំៗនិងផ្ទះនាយករដ្ឋមន្រ្តី។
កាលពីដើមសប្តាហ៍នេះ លោក ហ៊ុន សែន បានចេញសេចក្តីណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យចាត់តាំងក្រុមការងារតាមដានរបាយការណ៍ប្រចាំថ្ងៃនិងសំណូមពររបស់ប្រជាពលរដ្ឋនៅលើទំព័រហ្វេសប៊ុក ដោយលោកចាត់ទុកថានេះដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋទាន់ពេលវេលា។
នៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យសម្តេចហេងសំរិនត្បូងឃ្មុំ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានប្រតិកម្មនឹងអ្នកវិភាគមួយចំនួនដែលរិះគន់យន្តការនេះ។ លោកបានថ្លែងថាការប្រើប្រាស់ហ្វេសប៊ុកនេះមិនមែនមានន័យថារដ្ឋាភិបាលបោះបង់ចោលប្រព័ន្ធដឹកនាំបច្ចុប្បន្ននោះ ដោយថាគ្រាន់តែលោកចង់ពន្លឿនយន្តការដោះស្រាយ។ លោកបន្តថាបើទោះជាមិនមានហ្វេសប៊ុក ប្រជាពលរដ្ឋនៅតែយកពាក្យបណ្តឹងនិងញត្តិទៅដាក់នៅរដ្ឋសភា ព្រឹទ្ធសភានិងនៅផ្ទះរបស់នាយករដ្ឋមន្រ្តី។
លោកមានប្រសាសន៍ថា៖ “អញ្ចឹងទៅ សូមផ្តាំទៅវិញ ខ្ញុំអត់ចោលប្រព័ន្ធការងារខ្ញុំដែលធ្លាប់មានពីមុនទេ ក៏ប៉ុន្តែខ្ញុំគ្រាន់តែបង្កើនល្បឿនឲ្យមន្រ្តីរបស់ខ្ញុំ គ្រប់ទីកន្លែងដោះស្រាយការងារឲ្យបានលឿនបំផុត”។
លោក ហ៊ុន សែន បានហៅអ្នកវិភាគដែលលោកប្រតិកម្មនោះជាអ្នកវិភាគចិញ្ចឹមចំណុចខ្សោយរបស់លោកនិងវិភាគដើម្បីដូរយកប្រាក់ចំណូល។ លោកបញ្ជាក់ថា៖ “ហើយបើវិភាគមិនបានប្រឆាំងនាយករដ្ឋមន្រ្តី អាហ្នឹងវាចុះនរក។ ទាល់តែវិភាគប្រឆាំងជាមួយនាយករដ្ឋមន្រ្តី អាហ្នឹងទើបគេហៅប្រឆាំង បើអញ្ចឹងសូមបន្តទៀតទៅចុះ…”។
នៅក្នុងសេចក្តីណែនាំ លោក ហ៊ុន សែន បានសរសេរថានៅក្នុងទំព័រហ្វេសប៊ុករបស់លោកសព្វថ្ងៃនេះទទួលបាននូវពាក្យបណ្តឹងនិងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកឲ្យដឹងទៀតថាជំនួយការរបស់លោកនឹងផ្ញើសំណូមពរនិងបណ្តឹងរបស់ប្រជាពលរដ្ឋនេះទៅតាមហ្វេសប៊ុករបស់ក្រសួង-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែលលោកទទួលបានពីប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះ លោក ហ៊ុន សែន បានចាប់ផ្តើមសកម្មលេងហ្វេសប៊ុក ក្រោយពីខុទ្ទកាល័យបានប្រកាសកាលពីខែកញ្ញា ឆ្នាំ២០១៥ ថាលោកមានហ្វេសប៊ុកផ្លូវការដែលមានចំនួនអ្នកចុចចូលចិត្ត(Likes)ដល់ទៅជាង២លាននាក់ លើសមេបក្សប្រឆាំងលោក សម រង្ស៊ី។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្ននេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ៕[:]