ព្រឹទ្ធសភាអាមេរិកដាក់លិខិតមកនាយករដ្ឋមន្រ្តីខ្មែរ មុនពេលលោកទៅបំពេញទស្សនកិច្ចនៅអាមេរិក​

កិច្ចប្រជុំរបស់ព្រឹទ្ធសភាអាមេរិក (រូបថតពីwww.liveactionnews.org)

[:en]សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ទៅលោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀត។​

លិខិតរបស់សមាជិកព្រឹទ្ធសភា​ធ្វើឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ មុន​ពេល​លោក ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ច​​នៅសហរដ្ឋអាមេរិក​នៅថ្ងៃទី​១៥-១៦ខែកុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន។ រហូត​មកដល់ពេលនេះ មិនទាន់ដឹង​ថា​តើ​លោក ហ៊ុន សែន នឹង​ជួបទ្វេភាគីជាមួយ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា​ ឬ​យ៉ាងណានោះទេ។​

នៅក្នុងលិខិតមួយចុះថ្ងៃទី​១១ ខែកុម្ភៈ ដែលសរសេរ​សំដៅទៅ​លោក​ ហ៊ុន សែន សមាជិកព្រឹទ្ធសភាទាំងនោះ​​​បាន​លើក​ឡើង​ថា​ពួកគេ​​មានកង្វល់​នឹង​សេចក្តី​រាយការណ៍​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​នៅតែ​បន្ត​បដិសេធ​នូវការទាមទារស្របច្បាប់​របស់​ពលរដ្ឋកម្ពុជា​ ក្នុងគោល​បំណងឲ្យ​​កម្ពុជា​កាន់តែ​មានតម្លាភាព យុត្តិ​ធម៌និង​ប្រជា​ធិបតេយ្យ។ ​ពួកគេបានលើក​ឡើង​ពីការព្រួយបារម្ភនៃការរាយការណ៍លើ​​ភាពមិនប្រក្រតីច្រើន​​ដែលត្រូវបានសង្កេតអំឡុង​ពេល​បោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ​២០១៣ ការរំលោភ​បំពានដីធ្លី​ ការ​ជួញដូរមនុស្សនិង​ការ​វាយតំណាងរាស្រ្ត​គណបក្សប្រឆាំង​កាលពីឆ្នាំមុន។​

បើតាមលិខិតនោះ ​សមាជិកព្រឹទ្ធសភាសង្ឃឹមថា​គណបក្ស​ប្រជាជនកម្ពុជានឹង​គោរព​ឆន្ទៈ​ប្រជា​ជន​និង​អនុ​ញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្សសង្រ្គោះជាតិ​អាច​បំពេញអាណត្តិ​របស់ខ្លួន​​ដោយ​សេរីនិង​គ្មានការ​គំរាមកំហែង។ ពួកគេ​បញ្ជាក់​ថា​៖ “ជាការសោកស្តាយ​ឧបទ្ទវហេតុ​បន្តបន្ទាប់​កាលពីប៉ុន្មានខែថ្មីៗនេះ រួមទាំងការ​វាយប្រហា​រតំណាងរាស្រ្ត​ដោយ​ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ប្រឆាំងនឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ នៅមុខ​អគារ​រដ្ឋសភាកាលពីខែតុលា បាន​ធ្វើឲ្យ​ដំណើរការប្រជាធិបតេយ្យ​កាន់តែខ្សោយទៅៗ”

សមាជិកព្រឹទ្ធសភា​​ក៏បានអំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការ​​​បញ្ឈប់ការរំលោភ​ដីធ្លី​និង​ចាប់អ្នករំលោភបំពាន​​មកផ្តន្ទាទោស។

បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​អាច​ត្រឡប់ចូល​​កម្ពុជាវិញ​ដោយ​គ្មាន​ការ​ភ័យខ្លាច​នៃការចាប់ខ្លួន​និងការកាត់ទោសនិង​បញ្ចប់​ការ​យាយីនិង​​ការគំរាមកំហែង​សិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។ ពួកគេក៏បាន​​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សសញ្ជាតិអាមេរិក​លោក មាជ សុវណ្ណារ៉ាផងដែរ​។

សមាជិកព្រឹទ្ធសភាបាន​បញ្ជាក់ថា៖ “សហរដ្ឋអាមេរិកជាប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ ហើយ​យើង​នឹង​បន្ត​តាមដាន​ការរីកចម្រើនរបស់កម្ពុជា​យ៉ាងយកចិត្តទុកដាក់”

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍ថា​ករណីលោក សម រង្ស៊ី និង​លោក មាជ សុវណ្ណារ៉ា ជារឿងរបស់តុលាការ។ ករណីជម្លោះ​ដីធ្លី លោកស្នើ​ឲ្យសមាជិក​​ព្រឹទ្ធសភា​សួរនាំ​ទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីដឹងពីស្ថានភាពពិត​នៅកម្ពុជា។ អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា៖ “សមាជិកព្រឹទ្ធសភាគួរតែទៅសុំប្រធានាធិបតីអាមេរិកខ្លួនឯង ឲ្យដឹងថាខ្លួនជាប់ឆ្នោតជាសាមជិកព្រឹទ្ធសភាសម្រាប់ធ្វើការឲ្យអាមេរិកមិនមែនធ្វើការឲ្រខ្មែរទេ។ អ៊ីចឹងគួរទៅប្រាប់អូបាម៉ា ដែលជាប្រធានាធិបតីរបស់ខ្លួន ឯរឿងកម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិតដទៃទៀតក្តី អាហ្នឹងជារឿងរបស់កម្ពុជា”

​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ សមាជិក​សភាអាមេរិក​ចំនួន​១៦រូបបាន​សរសេរ​លិខិត​ទៅ​កាន់​លោក​ ​ ហ៊ុន សែន ក្រោយពីមានការ​លុប​សមាជិកភាព​របស់​​លោក សម រង្ស៊ី​ ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​ការ​វាយប្រហារ​មក​​លើ​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ ញ៉យ ចំរើន​ និង​លោក គង់​ សភា។

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ មានប្រសាសន៍ថាតាមរយៈលិខិតរបស់ព្រឹទ្ធសមាជិកអាមេរិកនេះ លោកយល់ថាជំនួបទ្វេភាគីរវាងមេដឹកនាំអាមេរិកនិង​កម្ពុជាអាចនឹងកើតមានឡើង ហើយអាមេរិកអាចរឹត​ចំណងមិត្តភាពកាន់តែល្អជាមួយកម្ពុជា បើសិនជាកម្ពុជាសន្យាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងសព្វថ្ងៃ។ លោកបន្ថែមថា៖ “(ជំនួប)មួយទល់មួយខ្ញុំថាប្រហែលជាអាចលើកឡើង ដូចខ្ញុំថាពីតាំងពីដើមអ៊ីចឹងសហរដ្ឋអាមេរិកត្រូវការការកែប្រែណាមួយពីប្រទេស​កម្ពុជា​ជាសម្បទានដើម្បីចងមិត្តភាពជិតស្និទ្ធិជាងហ្នឹង បើករណីក្នុងរូបភាពបែបរាល់ថ្ងៃនេះខ្ញុំមើលទៅសហរដ្ឋអាមេរិកមានការលំបាកណាស់ ព្រោះខ្លាចមានការតវ៉ាពីសភានិងប្រជាពលរដ្ឋរបស់ខ្លួន ព្រោះសភាអាមេរិកមានអំណាចខ្លាំងណាស់”

ក្នុងដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​សហរដ្ឋអាមេរិក ​​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ធ្វើបាតុកម្មប្រឆាំង​នឹង​លោក​ ហ៊ុន សែន បើទោះ​ជា​លោក សម រង្ស៊ី ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ៕[:kh]

សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ទៅលោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀត។​

លិខិតរបស់សមាជិកព្រឹទ្ធសភា​ធ្វើឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ មុន​ពេល​លោក ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ច​​នៅសហរដ្ឋអាមេរិក​នៅថ្ងៃទី​១៥-១៦ខែកុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន។ រហូត​មកដល់ពេលនេះ មិនទាន់ដឹង​ថា​តើ​លោក ហ៊ុន សែន នឹង​ជួបទ្វេភាគីជាមួយ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា​ ឬ​យ៉ាងណានោះទេ។​

នៅក្នុងលិខិតមួយចុះថ្ងៃទី​១១ ខែកុម្ភៈ ដែលសរសេរ​សំដៅទៅ​លោក​ ហ៊ុន សែន សមាជិកព្រឹទ្ធសភាទាំងនោះ​​​បាន​លើក​ឡើង​ថា​ពួកគេ​​មានកង្វល់​នឹង​សេចក្តី​រាយការណ៍​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​នៅតែ​បន្ត​បដិសេធ​នូវការទាមទារស្របច្បាប់​របស់​ពលរដ្ឋកម្ពុជា​ ក្នុងគោល​បំណងឲ្យ​​កម្ពុជា​កាន់តែ​មានតម្លាភាព យុត្តិ​ធម៌និង​ប្រជា​ធិបតេយ្យ។ ​ពួកគេបានលើក​ឡើង​ពីការព្រួយបារម្ភនៃការរាយការណ៍លើ​​ភាពមិនប្រក្រតីច្រើន​​ដែលត្រូវបានសង្កេតអំឡុង​ពេល​បោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ​២០១៣ ការរំលោភ​បំពានដីធ្លី​ ការ​ជួញដូរមនុស្សនិង​ការ​វាយតំណាងរាស្រ្ត​គណបក្សប្រឆាំង​កាលពីឆ្នាំមុន។​

បើតាមលិខិតនោះ ​សមាជិកព្រឹទ្ធសភាសង្ឃឹមថា​គណបក្ស​ប្រជាជនកម្ពុជានឹង​គោរព​ឆន្ទៈ​ប្រជា​ជន​និង​អនុ​ញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្សសង្រ្គោះជាតិ​អាច​បំពេញអាណត្តិ​របស់ខ្លួន​​ដោយ​សេរីនិង​គ្មានការ​គំរាមកំហែង។ ពួកគេ​បញ្ជាក់​ថា​៖ “ជាការសោកស្តាយ​ឧបទ្ទវហេតុ​បន្តបន្ទាប់​កាលពីប៉ុន្មានខែថ្មីៗនេះ រួមទាំងការ​វាយប្រហា​រតំណាងរាស្រ្ត​ដោយ​ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ប្រឆាំងនឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ នៅមុខ​អគារ​រដ្ឋសភាកាលពីខែតុលា បាន​ធ្វើឲ្យ​ដំណើរការប្រជាធិបតេយ្យ​កាន់តែខ្សោយទៅៗ”

សមាជិកព្រឹទ្ធសភា​​ក៏បានអំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការ​​​បញ្ឈប់ការរំលោភ​ដីធ្លី​និង​ចាប់អ្នករំលោភបំពាន​​មកផ្តន្ទាទោស។

បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​អាច​ត្រឡប់ចូល​​កម្ពុជាវិញ​ដោយ​គ្មាន​ការ​ភ័យខ្លាច​នៃការចាប់ខ្លួន​និងការកាត់ទោសនិង​បញ្ចប់​ការ​យាយីនិង​​ការគំរាមកំហែង​សិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។ ពួកគេក៏បាន​​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សសញ្ជាតិអាមេរិក​លោក មាជ សុវណ្ណារ៉ាផងដែរ​។

សមាជិកព្រឹទ្ធសភាបាន​បញ្ជាក់ថា៖ “សហរដ្ឋអាមេរិកជាប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ ហើយ​យើង​នឹង​បន្ត​តាមដាន​ការរីកចម្រើនរបស់កម្ពុជា​យ៉ាងយកចិត្តទុកដាក់”

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍ថា​ករណីលោក សម រង្ស៊ី និង​លោក មាជ សុវណ្ណារ៉ា ជារឿងរបស់តុលាការ។ ករណីជម្លោះ​ដីធ្លី លោកស្នើ​ឲ្យសមាជិក​​ព្រឹទ្ធសភា​សួរនាំ​ទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីដឹងពីស្ថានភាពពិត​នៅកម្ពុជា។ អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា៖ “សមាជិកព្រឹទ្ធសភាគួរតែទៅសុំប្រធានាធិបតីអាមេរិកខ្លួនឯង ឲ្យដឹងថាខ្លួនជាប់ឆ្នោតជាសាមជិកព្រឹទ្ធសភាសម្រាប់ធ្វើការឲ្យអាមេរិកមិនមែនធ្វើការឲ្រខ្មែរទេ។ អ៊ីចឹងគួរទៅប្រាប់អូបាម៉ា ដែលជាប្រធានាធិបតីរបស់ខ្លួន ឯរឿងកម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិតដទៃទៀតក្តី អាហ្នឹងជារឿងរបស់កម្ពុជា”

​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ សមាជិក​សភាអាមេរិក​ចំនួន​១៦រូបបាន​សរសេរ​លិខិត​ទៅ​កាន់​លោក​ ​ ហ៊ុន សែន ក្រោយពីមានការ​លុប​សមាជិកភាព​របស់​​លោក សម រង្ស៊ី​ ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​ការ​វាយប្រហារ​មក​​លើ​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ ញ៉យ ចំរើន​ និង​លោក គង់​ សភា។

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ មានប្រសាសន៍ថាតាមរយៈលិខិតរបស់ព្រឹទ្ធសមាជិកអាមេរិកនេះ លោកយល់ថាជំនួបទ្វេភាគីរវាងមេដឹកនាំអាមេរិកនិង​កម្ពុជាអាចនឹងកើតមានឡើង ហើយអាមេរិកអាចរឹត​ចំណងមិត្តភាពកាន់តែល្អជាមួយកម្ពុជា បើសិនជាកម្ពុជាសន្យាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងសព្វថ្ងៃ។ លោកបន្ថែមថា៖ “(ជំនួប)មួយទល់មួយខ្ញុំថាប្រហែលជាអាចលើកឡើង ដូចខ្ញុំថាពីតាំងពីដើមអ៊ីចឹងសហរដ្ឋអាមេរិកត្រូវការការកែប្រែណាមួយពីប្រទេស​កម្ពុជា​ជាសម្បទានដើម្បីចងមិត្តភាពជិតស្និទ្ធិជាងហ្នឹង បើករណីក្នុងរូបភាពបែបរាល់ថ្ងៃនេះខ្ញុំមើលទៅសហរដ្ឋអាមេរិកមានការលំបាកណាស់ ព្រោះខ្លាចមានការតវ៉ាពីសភានិងប្រជាពលរដ្ឋរបស់ខ្លួន ព្រោះសភាអាមេរិកមានអំណាចខ្លាំងណាស់”

ក្នុងដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​សហរដ្ឋអាមេរិក ​​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ធ្វើបាតុកម្មប្រឆាំង​នឹង​លោក​ ហ៊ុន សែន បើទោះ​ជា​លោក សម រង្ស៊ី ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ៕

[:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ