ប្រធានរដ្ឋសភាលោក ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសអូស្រា្ដលីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមីនា។
ក្នុងសេចក្ដីជូនដំណឹងមួយចេញថ្ងៃទី១០ ខែមីនា រដ្ឋសភាបានឲ្យដឹងថា នៅអំឡុងពេលទស្សនកិច្ចនេះ លោក ហេង សំរិន និងគណៈប្រតិភូ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា និងរដ្ឋសភា ប្រទេសអូស្ដ្រាលី។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា លោកពុំអាចបញ្ជាក់បន្ថែមពីគណៈប្រតិភូដែលនឹងរួមដំណើរជាមួយលោក ហេង សំរិន និងរបៀបវារៈការងារដែលប្រធានរដ្ឋសភានឹងលើកយកទៅពិភាក្សាជាមួយភាគីប្រទេសអូស្ដ្រាលីនោះទេ៕