យ៉ាងតិចមនុស្សចំនួន១៧នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនបន្ទាប់ពីដឹងថាពួកគេជាប់ពាក់ព័ន្ធជាមួយការផ្សព្វផ្សាយជាសាលាធារណៈខ្លឹមសារលិខិតចំហមួយដែលស្នើឲ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែងជាប្រធានាធិបតី។
សារព័ត៌មាន BBC ចុះផ្សាយថាលិខិតចំហនោះគឺគេបានផ្សព្វផ្សាយនៅដើមខែមីនានេះ លើគេហទំព័រព័ត៌មានមួយដែលគាំទ្រដោយរដ្ឋគឺឈ្មោះគេហទំព័រ Wujie News។ ប៉ុន្តែក្រោយការផ្សព្វផ្សាយព័ត៌មាននោះក្នុងរយៈពេលខ្លីអាជ្ញាធរក៏បានលុបចោលភ្លាម។
លិខិតសរសេរថា “សមមិត្ត ស៊ី ជីនពីង ជាទីស្រលាញ់ យើងជាសមាជិកគណបក្សកុម្មុយនីស្តរបស់រដ្ឋ។ យើងសរសេរលិខិតនេះសូមឲ្យលោកលាលែងពីតំណែងទាំងអស់នៅក្នុងបក្សនិងក្នុងជូរថ្នាក់ដឹកនាំរដ្ឋាភិបាល“។
នៅក្នុងប្រទេសជាច្រើននៅក្នុងអត្តន័យលិខិតនេះគេចាត់ទុកជាសង្គ្រាមប៉ាកាឬសង្គ្រាមចុងប៉ិចនៅក្នុងក្រុមអ្នកនយោបាយ។
ប៉ុន្តែនៅក្នុងប្រទេសចិននៅលើគេហទំព័រផ្លូវការគេមិនដែលឃើញមានការផ្សព្វផ្សាយរឿងរ៉ាវប្រភេទនេះទេ ព្រោះមានការឹតត្បិតណាស់ពីអាជ្ញាធរមានសមត្ថកិច្ច។
ការចាប់ខ្លួនអ្នកសរសេរកាសែតដែលល្បីមួយរូបឈ្មោះ Jia Jia ដោយបញ្ជាក់មូលហេតុថាដោយសារភ្ជាប់ជាមួយលិខិតដែលសុំឲ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែងនោះ។
បុគ្គលិកនៃគេហទំព័រ Wujie ប្រាប់ BBC ដោយសុំមិនបង្ហាញឈ្មោះថាមានមនុស្សចំនួន១៦នាក់ផ្សេងទៀត ក្រៅពីលោក Jia Jia ក៏ត្រូវសមត្ថកិច្ចនាំខ្លួនទៅ តែមិនដឹងយកទៅណាទេក្នុងនោះរួមមានទាំងអ្នកគ្រប់គ្រង អ្នកកែសម្រួលអត្ថបទនិងបុគ្គលិកផ្សេងៗទៀត៕