សង្គមស៊ីវិលជាតិ និងអន្តរជាតិ នឹងរៀបចំឲ្យមានសម្តែងសិល្បៈចាប៉ីដងវែង នៅរាជធានីភ្នំពេញ នាសប្តាហ៍ក្រោយនេះ សម្រាប់ផ្សព្វផ្សាយពីអត្ថប្រយោជន៍ព្រៃឈើ និងជំរុញឲ្យសាធារណជនសហការចូលរួមការពារ។
តាមប្រកាសព័ត៌មានមហោស្របចាប៉ីដងវែង ក្រោមប្រធានបទ សម្រស់ព្រៃខ្មែរ និងសម្តែងនៅថ្ងៃទី៣ ខែមេសា ចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង៨យប់ នៅសាលសន្និសីទចតុមុខក្នុងរាជធានីភ្នំពេញ។
អង្គការទាំងនោះអះអាងថា ការរៀបចំឲ្យមានកម្មវិធីនេះ គឺដើម្បីបង្ហាញឲ្យសាធារណជនយល់ដឹងពីសារៈសំខាន់នៃតំបន់ទេសចរណ៍ព្រៃខ្មែរ តាមរយៈសម្តែងជាទម្រង់ដូរ្យតន្ត្រីខ្មែរបុរាណ។
លិខិតដដែលបានដកស្រង់សំដីនាយិកាទីភ្នាក់ងារUSAID គឺលោកស្រី រីប៊ីកា ប្លែក មកចុះផ្សាយថា មហោស្របចាប៉ីដងវែងនឹងបង្ហាញពីមរតកធម្មជាតិផង និងមរតកវប្បធម៌ផងសម្រាប់ប្រទេសកម្ពុជា ដែលគាត់ថា មរតកទាំងពីរនេះ មានទំនាក់ទំនងគ្នាជាងមួយ១ពាន់ឆ្នាំមកហើយ ។
សំដីលោកស្រី រីប៊ីកា ប្លែក ត្រូវបានដកស្រង់ទៀតថា ព្រឹត្តិការណ៍មហោស្របនេះ នឹងបង្ហាញផងដែលពីប្រវត្តិដ៏យូលង់នៃឧបករណ៍ភ្លេងដ៏ដែនពិរោះ ហើយលោកស្រីថា ជាមធ្យោបាយមួយបង្ហាញឲ្យសាធារណជនយល់ដឹងអំពីសារសំខាន់ៗទាក់ទងនឹងាការអភិរក្សដែលមានលក្ខណៈជាការផ្តល់ព័ត៌មាន ការកំសាន្ត និងការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់។
ប្រកាសព័ត៌មានបញ្ជាក់ថា ការរៀបចំមហោស្របចាប៉ីដងវែងនេះ ជាគម្រោងគាំពារព្រៃឈើ និងជីវចម្រុះនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចការអភិវឌ្ឍន៍USAID ជាអ្នករៀបចំ ហើយពួកគេសង្ឃឹមថា កម្មវិធីនោះនឹងមានមនុស្សចូលរួមប្រមាណជា១០០០នាក់៕