​រដ្ឋាភិបាល​​ឲ្យ​មន្ត្រី​បន្តធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​ចូល​ឆ្នាំ​

អត្តសញ្ញាណប័ណ្ណ

​ក្រសួង​មហាផ្ទៃ​បញ្ជា​ឲ្យ​មន្ត្រី បន្ត​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋក្នុងអំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ ដោយ​អះអាង​ថា ជាការ​បង្កលក្ខណ​ងាយស្រួលដល់​ពលរដ្ឋ​ចំណាកស្រុកពេល​ពួកគេ​វិលត្រឡប់ទៅ​លេង​ស្រុកកំណើត ក្នុង​ពិធី​បុណ្យប្រពីណៃ​ជាតិខ្មែរ​។​

​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ នឹង​ប្រព្រឹត្តិ​ទៅចាប់ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៦ ​ខែ​មេសា​ខាង​មុខ​។​

​សេចក្តីណែនាំរបស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី០១ ខែ មេសា បានសរសេរថា កន្លង​ទៅ​ស្ថាប័ន​ជំនាញ​មួយ​នេះ រកឃើញថា ចំនួន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​អត្តសញ្ញាណប័ណ្ណ មាន​ការថយចុះដោយសារ​កត្តា​ចំណាកស្រុក​មាន​ចំនួន​ច្រើន​។

​សេចក្តីណែនាំ​បញ្ជាក់ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខាងមុខ ពលរដ្ឋ​ចំណាកស្រុក​ទាំងនោះ ពួកគេ​នឹងវិលត្រឡប់​មក​ស្រុក​កំណើតរបស់​ពួកគេ​វិញ ដើម្បី​ចូលរួម​ប្រារព្វ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ។​

​ករណីនេះ អគ្គស្នងការដ្ឋាន បាន​បញ្ជា​ឲ្យស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ឧបករណ៍​សម្ភារៈ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ទី​វត្ត​អារាម តាម​ផ្ទះ និង​តំបន់​ប្រជុំជន​នានា ដែល​រដ្ឋាភិបាល​ថា ធ្វើបែបនេះ អាច​ជួយ​ឲ្យ​ពល​រដ្ឋ​ដែល​ចំណាកស្រុក​ទាំងនោះ មាន​អត្តសញ្ញាណប័ណ្ណ​ប្រើប្រាស់​បាន​គ្រប់ៗ​គ្នា​។​

​សេចក្ដីណែនាំ​ដដែលបញ្ជាក់ដែរថា ក្រៅពីនោះ ស្ថាប័ន​ពាក់ព័ន្ធក៏​មាន​វិធានការ​មួយចំនួនទៀត ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​នៃ​កា​រចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ ដូចជា​បង្កើន​ការផ្សព្វផ្សាយឲ្យមាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋ។​

​ការ​ពន្លឿន​យន្តការផ្ត​ល់​អត្តសញ្ញា​ណ​ប័ណ្ណស​ញ្ញាតិ​ខ្មែរ និង​ចុះ​ត្រួតពិនិត្យ​ដល់​ស្ថានីយ៍​ចល័ត និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​អនុវត្ត​ផ្ទាល់។​

​សេចក្ដីណែនាំ​បន្ថែម​ថា បើ​ករណី​មាន​ភាពរអាក់រអួលផ្នែក​បច្ចេកទេស​ក្នុង​ការប្រមូល ឬ​បញ្ជូន​ទិន្ន ឬ​មាន​សំណូមពរ​ផ្សេងៗ ពី​ប្រជាពលរដ្ឋ អគ្គស្នងកា​រថា ត្រូវ​ទំនាក់ទំនង​ផ្ទាល់​មក​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​ស​ញ្ញាតិ​ខ្មែរ ដើម្បី​សហការ​គ្នា​ដោះស្រាយ​ឲ្យទាន់​ពេលវេលា​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ