ក្រសួងធនធានទឹកនិងឧតុនិយមអំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នជាមួយបាតុភូតភ្លៀង ផ្គរ រន្ទះនិងខ្យល់ កន្រ្តាក់ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រសួងបានបញ្ជាក់ថាមានខេត្តមួយប្រឈមនឹងគ្រោះថ្នាក់ដូចជាខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ ក្រសួងបានបន្ថែមថាក៏មានខេត្តមួយចំនួនប្រឈមខ្លាំងជាងគេគឺខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាបនិងព្រះវិហារ។
គួរបញ្ជាក់ថាក្រសួងធនធានទឹកធ្លាប់បញ្ជាក់ថាក្នុងពេលបច្ចុប្បន្ននេះ បាតុភូតEl Nino (ក្តៅ)ចាប់ផ្តើមថយឥទ្ធិពលបន្តិចម្តងៗ។ បាតុភូត Dipole Model Indexនឹងចូលមកជំនួស ហើយរហូតមកដល់ចុងខែកក្កដា ឆ្នាំ២០១៦ ទើបបាតុភូតLa Nina (ត្រជាក់) ចាប់មានឥទ្ធិពលវិញសម្រាប់ប្រទេសកម្ពុជា៕