អគ្គនាយកដ្ឋានគយនិងរដ្ឋាករបដិសេធ​ថាមិនមានកប៉ាល់ដឹកប្រេង​គេចពន្ធ​នោះទេ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថាពិតជាមានកប៉ាល់ដឹកប្រេងក្នុងដែនសមុទ្រខ្មែរ តែថាកប៉ាល់នោះមិនមែនជាកប៉ាល់របស់ថៃដែលសង្ស័យថាលក់ប្រេងគេចពន្ធនោះទេ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានចេញសេចក្តីបំភ្លឺមួយ ក្រោយពីសារព័ត៌មានFresh News បានចុះផ្សាយថាមានកប៉ាល់ដឹកប្រេងថៃមួយចូលចតនៅសមុទ្រខ្មែរ ដោយសង្ស័យថាលក់ប្រេងគេចពន្ធ។ អគ្គនាយកដ្ឋានបញ្ជាក់ថាខ្លួនបានទៅត្រួតពិនិត្យហើយរកឃើញថាមិនមានការចែកចាយប្រេងខុសច្បាប់នោះទេ។

នៅក្នុងសេចក្ដីបំភ្លឺមួយចេញថ្ងៃទី២១ ខែមេសា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថាកប៉ាល់ដឹកប្រេងនោះទទួលការអនុញ្ញាតត្រឹមត្រូវក្នុងការចែកចាយប្រេងឲ្យក្រុមហ៊ុនLim Longដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការធ្វើអាជីវកម្មចែកចាយប្រេងឥន្ធនៈនៅកម្ពុជានិងបានបំពេញកាតព្វកិច្ចនិងអាករតាមច្បាប់ជាធរមាន។ សេចក្ដីបំភ្លឺបានបន្ដទៀតថាក្រៅពីក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនមួយទៀតបានទទួលការអនុញ្ញាតឲ្យចែកចាយប្រេងនៅក្នុងលំហរសមុទ្រកម្ពុជា ភូមិសាស្ដ្រដែនទឹកខេត្ដព្រះសីហនុ ហើយក៏បានបង់ពន្ធនិងអាករតាមច្បាប់ជាធរមានដូចគ្នាដែរ។

សេចក្តីបំភ្លឺបញ្ជាក់បន្ថែមថា៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទទួលស្គាល់ថានៅក្នុងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយជាភូមិសាស្ដ្រស្មុគស្មាញលំបាកក្នុងការគ្រប់គ្រងអនុវត្ដច្បាប់ស្ដីពីគយឲ្យបានល្អ១០០% ហើយម្យាងទៀតស្ថាប័នគយក៏ពុំទាន់មានមធ្យោបាយទំនើបនិងគ្រប់គ្រាន់នៅឡើយដែរសម្រាប់បំពេញការងារនៅក្នុងដែនសមុទ្រដ៏ធំនេះ ដែលជាហេតុនាំឲ្យឈ្មួញខិលខូចខ្លះប្រព្រឹត្ដអំពើររត់គេចពន្ធ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ