សហជីពនិងកម្មករដូរគោលដៅជួបជុំដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា នៅព្រឹកនេះ ព្រោះសមត្ថកិច្ចហាមឃាត់ក្រោមហេតុផល ដើម្បីការពារសណ្តាប់ធ្នាប់ និងអះអាងថា ការប្រមូលផ្តុំហែក្បួនមិនមានច្បាប់អនុញ្ញាត។
តាមគម្រោងមន្ត្រីសហជីព និង កម្មករប្រមាណ២០០០នាក់នឹងប្រមូលផ្តុំនៅមាត់ ទន្លេក្បែរវត្តភ្នំ ដើម្បីហែញត្តិយកទៅសភា បង្ហាញពីទុក្ខកង្វល់កម្មករតែត្រូវ សមត្ថកិច្ចហាម បន្ទាប់មកពួកគេចង់ប្រមូលផ្តុំនៅមុខរដ្ឋសភា ក៏ត្រូវសមត្ថកិច្ចដាក់របាំងមិនឲ្យប្រមូលផ្តុំ ទើបក្រុមសហជីពទាំងនោះសម្រេចប្រមូលផ្តុំមុខទូតរុស្ស៊ីវិញ។
នៅព្រឹកនេះ ចំថ្ងៃទិវាពលកម្មអន្តរជាតិ គឺមានការពង្រាយកម្លាំងសមត្ថកិច្ចនៅតាម ផ្លូវសំខាន់ៗដែលសហជីពគ្រោងហែក្បួនគឺមួយគោលដៅមាន១០ ទៅ២០នាក់ ឬ ច្រើនជាងនេះ។ ទោះយ៉ាងណា រហូតដល់ម៉ោងជាង៨ព្រឹកនេះ មិនមានការប៉ះទង្គិចគ្នាណាមួយកើតឡើងនោះទេ។