ក្រុមហ៊ុន Royal Railway កំពុងសិក្សាពីគម្រោងដាក់ឲ្យដំណើការរថភ្លើងមួយខ្សែពីកណ្តាលទីក្រុងភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយត្រូវចំណាយពេលធ្វើដំណើមិនលើសពី២០នាទី។
នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway លោក Jonh Guiry ប្រាប់វីអូឌី តាមទូរស័ព្ទនៅរសៀលនេះថា គម្រោងនេះកំពុងស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ ហើយលោកថាបើអាចគម្រោងនេះនឹងលេចជារូបរាងនៅដើមឆ្នាំ២០១៧។
លោកឲ្យដឹងដែរថា បើតាមអ្វីដែលកំពុងពិភាក្សានេះ រយៈពេលនៃការធ្វើដំណើរតាមរថភ្លើងនេះអាចមានរយៈពេលពី១៥ ទៅ២០នាទី។ លោកថានៅពេលដែលគម្រោងនេះលេចជារូបរាងនឹងធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើល ហើយលោកអះអាងថាគម្រោងនេះនឹងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។
លោក Jonh Guiry ថាព័ត៌មានលម្អិតទាក់ទងនឹងគម្រោងនេះអាចនឹងត្រូវរង់ចាំប្រហែលជា៦ទៅ៧សប្តាហ៍ទៀត។
ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការនឹងដឹកជញ្ជូន លោក ច័ន្ទ សំឡេងប្រាប់វីអូឌីថាគម្រោងដាក់ឲ្យមានដំណើរការខ្សែរថភ្លើងពីកណ្តាលក្រុងភ្នំពេញទៅអាកាសយានដ្ឋាននេះអាចនឹងកើតមាននៅឆ្នាំ២០១៧។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញធ្លាប់លើកឡើងថានឹងមានការក៏សាងផ្លូវអាកាសល្បឿនលឿនមួយចេញពីកណ្តាលក្រុងភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលើផ្លូវរថភ្លើងបច្ចុប្បន្ន ហើយគម្រោងនេះនឹងត្រូវចំណាយថវិការប្រមានជា៣៦០លានដុល្លារ។ ដោយមានការតវ៉ាជាបន្តបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែមេសា បានសម្រេចលុបចោលគម្រោងនេះវិញ ដោយថាជៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៕