មេដឹកនាំសហរដ្ឋអាមេរិក និង ជប៉ុនគ្រោងជូបគ្នា ក្នុងកិច្ចប្រជុំកំពូលមួយ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ខែឧសភា ខាងមុខនេះ ដែលតាមគម្រោងមេដឹកនាំទាំងពីនឹងជជែកបញ្ហាសេដ្ឋកិច្ច និង ភាពតានតឹងនយោបាយរបស់ពិភពលោក។
ទីភ្នាក់ងារសារព័ត៌មានរ៉យតឺបានចុះផ្សាយនៅថ្ងៃសុក្រនេះ ដោយដកស្រង់សំដីរបស់ មន្ត្រីរដ្ឋាភិបាលថា កិច្ចប្រជុំកំពូលអាមេរិក និង ជប៉ុននេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ខែឧសភា ដែលមានការចូលរួមពីលោក ហ្ស៊ីនហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន និង លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក។ ចំណុចដែលភាគីទាំងពីរអាចលើកឡើងរួមមាន បញ្ហាសេដ្ឋកិច្ច សកលលោក ភាពតានតឹងនយោបាយនៅកូរ៉េខាងជើង និង នៅសមុទ្រចិនខាងត្បូង។
ទោះយ៉ាងណា រ៉យតឺ បញ្ជាក់ថា មន្ត្រីពាក់ព័ន្ធកិច្ចប្រជុំនេះ មិនបញ្ជាក់ប្រាប់បីរបៀបវារៈលម្អិតនៃកិច្ចប្រជុំនោះនៅឡើយទេ។ ប្រែសម្រួល ដោយពៅ មេត្តា