ការិយាល័យកម្មសិទ្ធិបញ្ញាក្រុងប៉េកាំង បានសម្រេចចេញសាលក្រមប្រឆាំងនឹងក្រុមហ៊ុន នៅក្នុងជម្លោះប៉ាតង់មួយ ដែលប្ដឹងដោយក្រុមហ៊ុនផលិតទូរស័ព្ទមួយរបស់ចិន។
សារព័ត៌មាន BBC បានចុះផ្សាយថា អាជ្ញាធរចិន បានសម្រេចថាទូរស័ព្ទ iPhone 6 និង 6S មានលក្ខណៈប្រហាក់ប្រហែលទៅនឹងទូរស័ព្ទម៉ូដែល ១០០C របស់ក្រុមហ៊ុន Baili ដែលមានគេស្គាល់តិចតួចនៅទីក្រុងស៊ិនជិន។
យោងតាមសេចក្ដីសម្រេចនេះ ទូរស័ព្ទ iPhone ទាំងពីរម៉ូឌែលរបស់ក្រុមហ៊ុន Apple អាចត្រូវបានគេហាមឃាត់លក់នៅទីក្រុងប៉េកាំង ប៉ុន្តែ ការលក់នៅតែបន្តដដែល ដោយសារក្រុមហ៊ុន Apple បានប្ដឹងបន្តទៅតុលាការជាន់ខ្ពស់។
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ បាននិយាយថា ទូរស័ព្ទទាំងពីរម៉ូឌែល នៅតែមានលក់នៅទូទាំងប្រទេសចិនដដែល៕