លោកស្រី អ៊ុង សានស៊ូជី ក្នុងនាមជាទីប្រឹក្សារដ្ឋ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេស ម៉ាឡេស៊ី នៅខែក្រោយនេះ ហើយនឹងជួបសួរសុខទុក្ខ ពលករមីយ៉ាន់ម៉ា រាប់សែននាក់ដែល កំពុងធ្វើការនៅទីនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាថ្លែងប្រាប់សារព័ត៌មានមីយ៉ាន់ម៉ាញូថា លោកស្រី អ៊ុង សាន ស៊ូជី នឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ីនៅក្នុងខែសីហា។
ការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនេះ ជាលើកទី៣ហើយ សម្រាប់លោកស្រី អ៊ុង សាន តែនេះជាលើកទី១ក្នុងនាមជារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិ ដើម្បី លទ្ធិប្រជាធិបតេយ្យ។
នៅក្នុងដំណើរទស្សនកិច្ចនោះ នឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃ ការ យោគយល់ជាមួយម៉ាឡេស៊ី ដើម្បីការពារពលករមីយ៉ាន់ម៉ា ដែលកំពុងធ្វើការនៅទីនោះ ពី៥សែនទៅ៧សែននាក់ ហើយភាគច្រើនពលរដ្ឋទាំងនោះមិនមានឯកសារផ្លូវច្បាប់ទេ។
តាមគម្រោងថ្ងៃទី១នៃដំណើរទស្សនកិច្ច លោកស្រី អ៊ុង សានស៊ូជី នឹងជួបសួរសុខទុក្ខ ពលកររបស់ខ្លួន នៅក្នុងទីក្រុងកូឡាឡាំពួរ។