រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួនចង់ឲ្យមានសន្តិភាព ដើម្បីបន្ធូរបន្ថយការភ័យខ្លាច ករណីជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីកាសែតដែលមានឥទ្ធិពលរបស់រដ្ឋចិន កាល ពីថ្ងៃអង្គារចុះផ្សាយថា ទីក្រុងប៉េកាំងរៀបចំយោធាត្រៀមទប់ទល់។
នៅក្នុងបទវិចារណកថា នៅក្នុងកាសែតចិន Global Time បានចុះផ្សាថា ការសម្រេច របស់ តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅថ្ងៃទី១២ខែកក្កដា ដែលសម្រេចលើជម្លោះដណ្តើមកាន់កាប់ដែនសមុទ្ររបស់ហ្វីលីពីន និង ចិន មានភាពស្មុគស្មាញរួចទៅហើយ ដោយសារ មានការអន្តរាគមន៍ពីអាមេរិក។
កាសែតនេះសរសេរថា បញ្ហាប្រឈមតានតឹងរីករាលដាលធំឡើង លើដែនអធិបតេយ្យ ភាពរបស់ចិនគឺដោយសារសេចក្តីសម្រេចរបស់តុលាការអន្តរជាតិនៅក្រុងឡាអេ។
Global Time សរសេរថា ទីក្រុងវ៉ាស៊ីនតោនដើរតួនាទី២ក្នុងជម្លោះសមុទ្រចិនខាងត្បូង និង ចង់បញ្ចេញសាច់ដុំរបស់ខ្លួន។ កាសែតនេះ សរសេរទៀតថា ចិនគួរតែបន្ថែមល្បឿនក្នុង ការពង្រឹងវិស័យយោធារបស់ខ្លួន ខណៈដែលមិនអាចតាមទាន់អាមេរិកក្នុងរយៈពេលខ្លីទេ។
ចំណែកភាគីចិនថ្លែងថា ចិនត្រូវការដោះស្រាយជម្លោះដោយការជជែកគ្នា ប៉ុន្តែការ រៀបចំកម្លាំងយោធា គឺសម្រាប់ឆ្លើយតបក្នុងជម្រើសចុងក្រោយ។
ពេលដែលមានការសួរអំពីបទវិចារណារបស់Global Time និង ថា តើជម្លោះអាចបញ្ចប់នៅក្នុងសមុទ្រចិនខាងត្បូងយ៉ាងម៉េច ពេលដែលចិនអះអាងថា ជាដែនអធិបតេយ្យភាពរ បស់ ខ្លួន ហើយកំពុងប៉ះពាល់ជាមួយ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និង តៃវ៉ាន់នោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហុង ឡី ថ្លែងថា ជំហរទីក្រុងប៉េកាំងគឺប្តេជ្ញា ចង់ បានសន្តិភាព។ នេះបើតាមទីភ្នាក់សារព័ត៌មានរ៉យទ័រ។
ទោះជាយ៉ាងណា ចិនធ្លាប់ប្រកាសថា ខ្លួនមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលា ការអាជ្ញាកណ្តាលនោះទេដោយសំអាងថា តុលាការនោះមិនមានដែនសមត្ថកិច្ច លើ ជម្លោះនៅសមុទ្រចិនខាងត្បូងទេ។ ចិនចាប់ផ្តើមធ្វើសមយុទ្ធយោធានៅលើកោះ ប៉ារ៉ាលែស ជាតំបន់កំពុងមានជម្លោះចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ខែកក្កដា ក្រោមហេតុផលថា ដើម្បីរក្សា សន្តិសុខសណ្តាប់ធ្នាប់លើដែនសមុទ្ររបស់ខ្លួន។