អ្នកដឹកនាំការប្រតិបត្តិនៃសាសនាអ៊ីស្លាមម្នាក់ និងជំនួយការរបស់គាត់ ត្រូវបានគេបាញ់សម្លាប់ ខណៈពេលពួកគេដើរនៅតាមផ្លូវ ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃនេះ។
កាសែត BBC របស់អង់គ្លេស ដែលបានដកស្រង់សម្ដីប៉ូលិស បានផ្សាយថា អ្នកទាំងពីរត្រូវបានបុរសម្នាក់ដែលដើរតាមពីក្រោយ បាញ់ចំក្បាល។
អ៊ីម៉ាំ Maulama Akonjee អាយុ ៥៥ឆ្នាំ បានផ្លាស់ទៅរស់នៅទីក្រុងញូវយ៉ក កាលពី ២ឆ្នាំមុននោះ។
ប៉ូលិសនិយាយថា គេមិនទាន់អាចសន្និដ្ឋានបានថា អ្នកទាំងពីរ ត្រូវបានគេបាញ់សម្លាប់ដោយសារជំនឿពួកគេនោះទេ។
ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានគេឃើញដើរចាកចេញពីកន្លែងបាញ់ប្រហារ នៅតំបន់ Ozone Park ប៉ុន្តែ ប៉ូលិសមិនទាន់ចាប់បាននរណាម្នាក់នៅឡើយទេ៕