យោងតាមការផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា មនុស្សយ៉ាងតិច ៣០នាក់ ត្រូវបានសម្លាប់ ហើយ ៩៤នាក់ទៀត បានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយ នៅខាងក្រៅពិធីរៀបមង្គលការមួយ នៅភាគខាងត្បូងទីក្រុង Gaziantep របស់ប្រទេសតួកគី កាលពីយប់មិញ។
BBC បានដកស្រង់សម្ដីរដ្ឋាភិបាលតួកគី ដែលបានចាត់ទុកហេតុការណ៍នេះជា«ការវាយប្រហារភេរវកម្ម» រៀបចំឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត។
BBC បានឲ្យដឹងទៀតថា ទីក្រុង Gaziantep ស្ថិតនៅចម្ងាយ ៦៤គីឡូម៉ែត្រ ពីព្រំដែនប្រទេសស៊ីរី។
ក្នុងរយៈពេលសប្ដាហ៍មកនេះ ប្រទេសតួកគីបានទទួលរងការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ ព្រមទាំងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមិនបានសម្រេចផងដែរ៕