រញ្ជួយដីកម្លាំង៧,១ រិច្ឆទ័រនៅសហគមន៍តូចមួយនៅឆ្នេរសមុទ្រខាង កើតនៃប្រទេស នូវែលហ្សេឡង់ ហើយការរញ្ជួយដីនេះ មានសញ្ញាព្រមានពីការកើតមានរលកស៊ូណាមី។
កម្លាំងរញ្ជួយដីកើតឡើងនៅព្រឹកថ្ងៃសុក្រនេះ ចម្ងាយ១៦៩គីឡូម៉ែត្រ ភាគខាង កើត ឈាងខាងជើងនៃទីក្រុង Gisborne។ អាជ្ញាធរបាន ប្រាប់ឲ្យប្រជាពលរដ្ឋចាកចេញពីផ្ទះ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ពេលរញ្ជួយដីនេះ។ របាយការណ៍បឋមរបស់ សមត្ថកិច្ច គឺមានការ ខួចខាតទ្រព្យសម្បត្តិខ្លះតែមិនទាន់មានអ្នករងរបួសទេ។ នេះបើតាមសារព័ត៌មានBBC។
ការរញ្ជួយដីនេះ មន្ត្រីជំនាញព្រមានថា អាចនឹងមានការរញ្ជួយដីកើតឡើង ហើយ អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។