ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នការឆ្លងមេរោគ ហ្សីកា ខណៈមេរោគប្រភេទនេះ កំពុងឆ្លងរាលដាលនៅក្នុងប្រទេសជិតខាងកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានលើកឡើងថា ប្រ ទេសក្នុងតំបន់អាស៊ីដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង ឡាវជាដើម កំពុងផ្ទុះការ ឆ្លងរាលដាលនៃមេរោគហ្សីកា។
ក្រសួងអំពាវអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរពិសេសស្ត្រីមានផ្ទៃពោះ ត្រូវមានការ ប្រុង ប្រ យ័ត្នក្នុងការធ្វើដំណើរ ទៅកាន់ប្រទេសដែលកំពុងមានការឆ្លង រាលដាលនៃមេរោគនេះ។
រោគសញ្ញា នៃការឆ្លងមេរោគហ្សីកាគឺមានគ្រុនក្តៅ ឈឺក្បាល ឡើងក្រហមលើស្បែក ក្រហមភ្នែក និង ឈឺសន្លាក់។ ក្រសួងណែនាំឲ្យអ្នកជំងឺដែលសង្ស័យឆ្លងមេរោគនេះ ឲ្យ ប្រញាប់ទៅមណ្ឌលសុខភាព ឬ ទាក់ទងតាមទូរស័ព្ទ០៨៩ ៦៦៩ ៥៦៧។
របាយការណ៍ក្រសួងសុខាភិបាល ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ ធ្លាប់មាន ករណី ឆ្លងមេរោគហ្សីកា ៧ករណី តែករណីទាំងនោះសុទ្ធតែទទួលបានការព្យាបាល និង ជាសះ ស្បើយវិញ។ ពៅ មេត្តា