ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសថាកម្ពុជានៅបន្តរងឥទិ្ធពលសម្ពាធទាបនឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនទូរទាំងប្រទេសចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ អាចធ្វើឲ្យខេត្តចំនួន៦អាចប្រឈមនឹងគ្រោះទឹកជំនន់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចុះថ្ងៃទី១២ខែតុលាប្រកាសថាខេត្តដែលប៉ះពាល់ទាំង៦នោះរួមមានខេត្ត ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់សឺ្ព និងខេត្តព្រះសីហនុ។នៅក្នុងសេចកី្ដប្រកាសដដែលបញ្ជាក់ទៀតថាភ្លៀងនឹងនៅតែបន្តធ្លាក់រាយប៉ាយក្នុងបរិមាណច្រើនបន្ថែមទៀតពិសេសនៅតំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្ដាលភាគខាងជើងចាប់ពីថៃ្ងទី១៣ដល់១៧តុលាឆាំ្ន២០១៦ហើយជាមួយគ្នានេះដែលភ្លៀងនៅតែបន្តធ្លាក់ចុះខ្លាំងទូទាំងប្រទេសចាប់ពីថៃ្ងទី១៤ដល់១៧តុលាឆាំ្ន២០១៦។
ក្រសួងក៏បានអំពាវនាវសូមឲ្យស្ថាប័នពាក់ព័ន្ធ អាជ្ងាធរដែនដី និងសាធារណជនបង្កើនការយកចិត្តទុកដាក់ចំពោះជំនន់ទឹកភ្លៀងនេះនិងអាចកើតមានឡើង ជាពិសេសអ្នកដែលរស់នៅតាមមាត់សមុត្រឬធើ្វដំណើរតាមផ្លូវទឹក៕