ហ្វូងមនុស្សជាច្រើនធ្វើពិធីកាន់ទុក្ខក្នុងទីក្រុងបាងកក ចំពោះការសោកស្តាយការចូលទិវង្គតព្រះមហាក្សត្រ Bhumibol Adulyadej កាលពីរសៀលម្សិលមិញ ជាស្តេចដែលបានគ្រងរាជ្យបាន៧០ឆ្នាំយូរជាងគេលើពិភពលោក។
ហ្វូងមនុស្សជាច្រើនបានរំជួលចិត្តនិងប្រមូលពេលយប់នៅទីក្រុងបាងកក កាន់ទុក្ខចំពោះស្តេច Bhumibol Adulyadej ចូលទិវង្គតក្នុងព្រះជន្ម៨៨ព្រះវស្សា។ បើតាមការចុះផ្សាយរបស់ BBC។
សពរបស់ក្សត្រថៃអង្គនេះរំកិលយកចេញពីមន្ទីរពេទ្យ Siriraj យកទៅតម្កល់ទុកក្នុងព្រះវិហារមរកតនៅរសៀលថ្ងៃសុក្រនេះ។
កូនស្តេចថៃព្រះអង្គម្ចាស់ Maha Vajiralongkorn ជាអ្នកត្រូវស្នងរាជ្យ សុំពន្យារពេលឡើងគ្រងរាជ្យ ដើម្បីទុក្ខពេលកាន់ទុក្ខព្រះបិតារបស់ព្រះអង្គសិន។
រដ្ឋាភិបាលថៃប្រកាសបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលរយៈពេល៣០ថ្ងៃ ចំណែកព្រឹត្តិការណ៍ឬកម្មវិធីសប្បាយរីករាយផ្សេងៗក៏ត្រូវផ្អាករយៈពេល៣០ថ្ងៃផងដែរ៕