ភ្លើងឆេះមន្ទីរពេទ្យ​នៅ​ម៉ាឡេស៊ីស្លាប់អ្នកជំងឺអស់​៦នាក់

យ៉ាងហោចណាស់អ្នកជំងឺចំនួន៦នាក់បានស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យ Johor Bahru នៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។

របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ចំនួនអ្នកស្លាប់នោះមានស្ត្រី៤នាក់និងបុរសពីរនាក់។ សមត្ថកិច្ចរាយការណ៍ថា ភ្លើងចាប់ផ្តើមឆេះនៅម៉ោង៨និង៥២នាទីនៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia។

ក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់បានជួយពន្លត់និងសង្គ្រោះអ្នកដែលរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះនេះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណា ជីបរ៉ាហ្សាក់ ថ្លែងថាក្រសួងសុខាភិបាលបានគ្រងគ្រងស្ថានការណ៍បានហើយ ហើយលោកក៏កំពុងតាមដានលើហេតុការណ៍នេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ