តំបន់អភិរក្សសត្វសមុទ្រធំបំផុតបង្កើតនៅក្នុងមហាសមុទ្រអង់តាក់ទិច

ប្រទេសចំនួន២៤បានព្រមព្រៀងគ្នានៅថ្ងៃសុក្រនេះ ក្នុងការបង្កើតតំបន់អភិរក្សសត្វសមុទ្រធំបំផុតនៅលើពិភពលោក គឺបង្កើតឡើងនៅមហាសមុទ្រអង់តាក់ទិច ដែលគ្រប់ដណ្តប់លើផ្ទៃសមុទ្រ១,៥៥លានគីឡូម៉ែត្រការ៉េ។

គណៈកម្មការសម្រាប់ការអភិរក្សធនធានមានជីវិតនៅក្នុងសមុទ្រអង់តាក់ទិច បានជួបប្រជុំគ្នានៅក្នុងទីក្រុង ហូបាត នៃប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះបានសម្រេចថា តំបន់អភិរក្សឈ្មោះ Ross Sea នឹងត្រូវការពារមិនឲ្យមានការនេសាទរយៈពេល៣៥ឆ្នាំ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

Ross Sea គឺជាតំបន់សំខាន់នៅលើពិភពលោកសម្រាប់សត្វសមុទ្រ។ តំបន់នេះអភិរក្សសត្វសមុទ្រស្មើនឹងប្រមាណ១២%នៃសត្វសមុទ្រនៅមហាសមុទ្រខាងត្បូង មានសត្វជាង១០ ០០០ប្រភេទ រួមទាំងបក្សីអង់តាកទិច  ត្រីបាឡែន មឹកយក្ស និងត្រីធ្មេញអង់តាក់ទិចជាដើម។

ប្រទេសរុស្ស៊ីក៏បានយល់ព្រមចំពោះគម្រោងនេះ ដែរ បន្ទាប់ពីការមិនយល់ព្រមចំពោះគម្រោងអភិរក្សសត្វសមុទ្រចំនួន៥គម្រោងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ