ឥណ្ឌូនេស៊ី​ត្រៀម​ខ្លួន​សម្រាប់​មហា​បាតុកម្ម​ប្រឆាំង​អភិបាល​ក្រុង​ហ្សាកាតា​

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានណែនាំទៅអាជ្ញាធរឲ្យស្ថិតក្នុងស្មារតីប្រុងប្រយ័ត្ន អំឡុងបាតុកម្មដ៏ធំមួយរបស់ក្រុមអ៊ីស្លាមប្រកាន់តឹង ដែលគ្រោងធ្វើឡើងនៅទីក្រុងហ្សាកាតា នៅថ្ងៃសុក្រខាងមុខនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

លោក វីដូដូ បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃនេះថា៖ “ខ្ញុំបានបញ្ជាទៅរចនាសម្ព័ន្ធរដ្ឋ ឲ្យស្ថិតក្នុងស្មារតីប្រុងប្រយ័ត្ន និងអនុវត្តភារកិច្ចរបស់ពួកគេតាមវិជ្ជាជីវៈ”។

ក្រុមអភិរក្សនិយមរាប់ពាន់នាក់មកពីទីក្រុងហ្សាកាតា ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតា ដើម្បតវ៉ាប្រឆាំងទៅនឹងអភិបាលក្រុងហ្សាកាតា លោក Basuki Tjahaja Purnama ចំពោះការប្រើសម្ដីមិនគោរពព្រះជាម្ចាស់។

ពួកគេនឹងទាមទារឲ្យអាជ្ញាធរកាត់ទោសលោក Basuki ក្រោយពីមានការអះអាងថា លោកបានជេរប្រមាថសាសនាអ៊ីស្លាម បន្ទាប់ពីថ្លែងរិះគន់គូប្រជែង ដែលបានប្រើប្រាស់គម្ពីកូរ៉ានសម្រាប់យោងទៅលើការវាយប្រហារគាត់ នៅមុនការបោះឆ្នោតជ្រើសរើសអភិបាលក្រុងនៅខែកុម្ភៈឆ្នាំក្រោយ។

លោក Basuki បានថ្លែងសុំទោសរួចហើយ ប៉ុន្តែ សម្រាប់ក្រុមអភិរក្សនិយម ការថ្លែងសុំទោសនេះ មិនគ្រប់គ្រាន់នោះឡើយ។

លោក វីដូដូ ថ្លែងថា ពលរដ្ឋគ្រប់គ្នាមានសិទ្ធិតវ៉ា ប៉ុន្តែ ការតវ៉ានោះមិនមានការបង្ខំ។

រណសិរ្សអ្នកការពារអ៊ីស្លាម បានអំពាវនាវទៅដល់ជនមូស្លីមទាំងអស់ ឲ្យចូលរួមក្នុងបាតុកម្មដ៏ធំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ