ប៉ូលិស​បាគីស្ថាន​ប៉ះ​ទង្គិច​នឹង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅ​មុន​បាតុកម្ម​ធំ

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ប៉ូលិសប៉ាគីស្ថានដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនោះ នៅព្រឹកថ្ងៃនេះ បានប៉ះទង្គិចគ្នាជាមួយក្រុមអ្នកគាំទ្របក្សប្រឆាំងរាប់ពាន់នាក់ ដែលបានធ្វើដំណើរពីភាគឦសានប្រទេសនេះ ទៅកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដ ជាទីដែលមេដឹកនាំរបស់ពួកគេ លោក Imran Khan ប្ដេជ្ញារៀបចំបាតុកម្មដ៏ធំមួយនៅសប្ដាហ៍នេះ។

AFP បានបន្តថា ការប៉ះទង្គិចគ្នានោះ បានកើតឡើងនៅតាមផ្លូវពីទីក្រុងប៉េហ្សាវ៉ា ទៅរដ្ឋធានីអ៊ីស្លាម៉ាបាដ មានចម្ងាយជាង ៥០គីឡូម៉ែត្រពីរដ្ឋធានីអ៊ីស្លាម៉ាបាដ ខណៈដែលក្រុមអ្នកគាំទ្របក្សប្រហែល ៥ពាន់នាក់ ប្រដាប់ទៅដោយដំបង បានព្យាយាមលើកបារ៉ាស់របស់ប៉ូលិស។

AFP ថា នេះគឺជាការប្រឈមមុខដាក់គ្នាថ្មីបំផុត មុននឹងគម្រោងបិទរដ្ឋធានីអ៊ីស្លាម៉ាបាដនៅថ្ងៃស្អែកនេះ ដែលរៀបចំឡើងដោយគណបក្ស PTI របស់អតីតកីឡាករវាយកូនបាល់ លោក Imran Khan ដែលបានក្លាយខ្លួនទៅជាអ្នកនយោបាយ។ គណបក្សនេះបានទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Nawaz Sharif លាលែងពីតំណែងជុំវិញគណនីធនាគារកូនចៅរបស់លោក ដែលទម្លាយដោយកាសែតប៉ាណាម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ