សមត្ថកិច្ចឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធជាង១ម៉ឺននាក់ នឹងត្រូវដាក់ឲ្យឈរជើងការពារសនិ្តសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យអុំទូក ដែលចាប់ផ្ដើមនៅពាក់កណ្ដាលខែវិចិ្ឆកាខាងមុខនេះ។
លោក គៀត ច័ន្ទថារិទិ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានមានប្រសាន៍ប្រាប់VODនៅថៃ្ងនេះថា ព្រះរាជពីធីបុណ្យអុំទូកឆាំ្ននេះ មានការដាក់ពង្រាយសមត្ថកិច្ចជា៣តំបន់សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្របសម្រួលដល់ចរាចរណ៍នៅទីកន្លែងប្រារព្ធពីធីផ្ទាល់តែម្ដងនិងនៅតាមបណ្ដាខណ្ឌមួយចំនួនដែលជាប់ពាក់ព័ន្ធនៅជាយរាជធានីភ្នំពេញ។ ការដាក់ពន្រាយនេះ ដើម្បីការពារសនិ្តសុខសណ្ដាប់ធ្នាប់សុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងដើម្បីទប់ស្កាត់ឧប្បតិ្តហេតុផ្សេងៗទៀត ដើម្បីជៀសវាងដូចជាករណីរត់ជាន់គ្នាស្លាប់នៅកោះពេជ្រ។
លោកថា៖ “កងកម្លាំងប្រដាប់អាវុធជា៣តំបន់ ដើម្បីថែរក្សាសនិ្តសុខ សណ្ដាប់ធ្នាប់ និងសុវតិ្តភាពនៅក្នុងកន្លែងប្រារព្ធពីធីផ្ទាល់តែម្ដងនិងនៅតាមបណ្ដាលខណ្ឌមួយចំនួនដែលជាប់ពាក់ព័ន្ធហើយនិងនៅជុំវិញក្នុងនិងនៅជាយរាជធានីភ្នំពេញ“។
ពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែនេះដែរ ប្រព្រឹតិ្តទៅមានរយ:ពេលចំនួន៣ថៃ្ងគឺចាប់ពីថៃ្ងទី១៣ដល់ថៃ្ងទី១៥ ខែវិចិ្ឆកា ឆាំ្ន២០១៦ បន្ទាប់ពីខកខានធើ្វជាច្រើនឆាំ្ន៕