អគ្គិសនីស្វាយរៀងនឹងផ្អាកការផ្គត់ផ្គង់ថាមពលមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ២០១៦នេះ។
យោងតាមលិខិតរបស់អគ្គិសនីស្វាយរៀងដែលចុះថ្ងៃទី៨ វិច្ឆិកា បានជម្រាបថា «នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ១៧:៣០ល្ងាច ការផ្គត់ផ្គង់អគ្គិសនីនៅក្រុងបាវិត នឹងត្រូវផ្អាកជាបណ្តោះអាសន្ន (លើកលែងតែ សង្កាត់ច្រកម្ទេស និងសង្កាត់ព្រៃអង្គុញ) ដោយមូលហេតុ ភាគីវៀតណាមស្នើសុំធ្វើការជួសជុលបណ្តាញ»។
លិខិតបន្តថា៖ «ក្នុងករណីភាគីវៀតណាមជួសជុលរួចមុនកាលកំណត់ អគ្គិសនីស្វាយរៀងនឹងធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់វិញតាមភាពជាក់ស្តែង»៕