
គោឧសភរាជបរិភោគ«ពោត សណ្តែក និងស្រូវ»ច្រើនជាងគេ
នៅក្នុងពិធីភ្ជួររាស់ក្នុងពិធីច្រត់ព្រះនង្គ័លនៅព្រឹកនេះនៅទីរួមខេត្តតាកែវ មានការរៀបចំ ស្រូវ ពោត សណ្តែក ល្ង ទឹក ស្រា និងស្មៅ សម្រាប់គោឧសភរាជ។ ជាលទ្ធផលបង្ហាញថា គោបរិភោគសណ្តែក ៩៥ភាគរយ ពោត ៩០ភាគរយ និងស្រូវ ៨៥ភាគរយ។