ក្រសួងធនធានទឹកបានប្រកាសថា ដោយសារទទួលរងឥទ្ធិពលសំពាធទាប ខេត្តចំនួន៦ក្នុងប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង។
សេចកី្ដប្រកាសព័ត៌មានរបស់ក្រសួងចុះថៃ្ងទី១៨ ខែវិចិ្ឆកាឲ្យដឹងថា ស្ថានភាពភ្ញៀងនៅតែបន្តធ្លាក់ចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២៣ ខែវិចិ្ឆកា។ ខេត្តដែលប៉ះពាល់ទាំង៦នោះរួមមានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់សឺ្ព និងបណ្ដាលខេត្តដែលនៅជាប់តំបន់មាត់សមុទ្រ។
ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នជាពិសេសអ្នកដែលរស់នៅតាមតំបន់មាត់សមុទ្រ៕