នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកពេញចិត្តចំពោះ ត្រាំ ជាប់ជាប្រធានាធិបតី ធ្វើឲ្យលោកមានទំនុកចិត្តយ៉ាងខ្លាំងបំផុត។
លោក អាបេ ថ្លែងពេលដែលលោកជួបជាមួយលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺលោក អាបេ ជាមេដឹកនាំដំបូងដែល ត្រាំ ជួបក្រោយពេល ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ជំនួបនេះគឺនៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
លោក អាបេ ថ្លែងក្រោយពេលជំនួបនោះថា ការជជែកពោរពេញដោយលទ្ធផលនិងកក់ក្តៅជាទីបំផុត។ លោកបន្តថា បើមិនមានទំនុកចិត្តរវាងប្រទេសទាំងពីរនោះទេ គឺសម្ព័ន្ធភាពក៏មិនអាចបន្តទៅមុខទៀតបានដែរ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia។
លោក អាបេ ថ្លែងថា ក្រោយពេលជំនួបនោះ លោកមានអារម្មណ៍ថា លោក ត្រាំ គឺជាមេដឹកនាំដែលលោកមានទំនុកចិត្តក្នុងការធ្វើការងារជាមួយគ្នា។
ជប៉ុនគឺជាសម្ព័ន្ធមិត្តយ៉ាងស្និទ្ធជាមួយជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែ ត្រាំ បានប្រកាសថា ទីក្រុងតូក្យូបានបង្កការរំខានក្នុងពេលយុទ្ធនាការ ដែលជប៉ុនពិចារណាពីការបណ្តេញទ័ពអាមេរិករាប់ពាន់នាក់ចេញនិងការស្នើទាមទារបង្កើតអាវុធនុយក្លេអ៊ែក្នុងហេតុផលការពារសន្តិសុខផ្ទាល់ខ្លួន៕