ថ្ងៃទី២២ ខែវិច្ឆិកានេះ គឺជាខួប៦ឆ្នាំនៃព្រឹត្តិការណ៍មនុស្សជាន់គ្នាស្លាប់នៅលើស្ពានឆ្លងចូលទៅកាន់តំបន់កោះពេជ្រ កាលពីឆ្នាំ២០១០ ដែលជាថ្ងៃបញ្ចប់បុណ្យអុំទូក។
សាលារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុលនៅស្តូបរំលឹកវិញ្ញាណ
ក្ខន្ធជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅស្ពានពេជ្រ ខណៈគណបក្សសង្រ្គោះជាតិក៏បានធ្វើពិធីនេះនៅស្នាក់ការបក្សផងដែរ។
ព្រឹត្តិការណ៍ជាន់គ្នានៅស្ពានពេជ្រកាលពីឆ្នាំ២០១០នោះ បានសម្លាប់មនុស្ស៣៥១នាក់ និងជាង៧០០នាក់ទៀតបានរងរបួស។
រហូតមកដល់បច្ចុប្បន្ននេះ ពុំមាននរណាម្នាក់ត្រូវបាននាំយកមកទទួលខុសត្រូវចំពោះការស្លាប់មនុស្សដ៏ច្រើនបែបនេះនោះឡើយ។ នៅក្នុងពិធីនៅព្រឹកនេះ គេក៏ឃើញមានវត្តមានសាច់ញាតិជនរងគ្រោះបានចូលរួមផងដែរ ដោយក្នុងដៃរបស់ពួកគេមានរូបថតមនុស្សជាទីស្រឡាញ់របស់ពួកគេ៕