មេ​ប៉ូលិស​ឥណ្ឌូនេស៊ី​ព្រមាន​ថា បាតុករ​អាច​សម្រុក​ចូល​តវ៉ា​ក្នុង​សភា

មេប៉ូលិសឥណ្ឌូនេស៊ី បានព្រមានកាលពីថ្ងៃម្សិលមិញថា ក្រុមបាតុករអាចព្យាយាមសម្រុកចូលសភា ដើម្បីតវ៉ាប្រឆាំងទៅនឹងអភិបាលក្រុងហ្សាកាតា ដែលក្រុមបាតុករចោទថា បានប្រមាថមើលងាយដល់គម្ពីកូរ៉ាន់។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកកាលពីថ្ងៃទី៤ ខែវិច្ឆិកា ដើម្បីបំបែកក្រុមអ្នកតវ៉ាជាង ១សែននាក់ ដែលបានស្រែកទាមទារឲ្យអភិបាលក្រុងហ្សាកាតា លោក Basuki Tjahaja Purnama លាលែងពីតំណែង។ ប៉ុន្តែ អភិបាលក្រុងរូបនេះ បានបដិសេធមិនចុះចេញនោះឡើយ ហើយក៏បានថ្លែងសុំទោសចំពោះពាក្យសម្ដីរបស់លោករួចហើយដែរ។

លោក Purnama គ្រោងនឹងឈរឈ្មោះជាថ្មីសម្រាប់ការបោះឆ្នោតអភិបាលក្រុងហ្សាកាតានៅខែកុម្ភៈឆ្នាំក្រោយនេះ ហើយលោកនឹងត្រូវប្រជែងជាមួយបេក្ខជនមូស្លីម ២រូបទៀត។ ប៉ុន្តែ លោក Purnama គឺជាអភិបាលក្រុងកាន់សាសនាគ្រីស្ត។ តំណែងអភិបាលក្រុងហ្សាកាតា គឺជាតំណែងដ៏មានឥទ្ធិពល ហើយលោក Joko Widodo ក៏ធ្លាប់កាន់តំណែងជាអភិបាលក្រុងហ្សាកាតាផងដែរ មុននឹងក្លាយជាប្រធានាធិបតីកាលពីឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ