ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង នឹងផ្តល់សេវាបន្តសុពលភាពលិខិតឆ្លងដែន ដល់ពលរដ្ឋខ្មែរដែលនៅរស់នៅក្នុងតំបន់មួយនៃប្រទេសនោះដោយឥតគិតថ្លៃ។
យោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ស្ថានទូតបានសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសអ៊ីនឆន់ ដើម្បីផ្តល់សេវាបន្តសុពលភាពលិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរ ដែលកំពង់ស្នាក់នៅ ធ្វើការ និងសិក្សានៅទីក្រុងក្វាងជូធំ ឬហៅថាតំបន់ ០៦២ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ ចាប់ពីម៉ោង ១០:០០ព្រឹក ដល់ម៉ោង១៤:០០រសៀល។
នៅក្នុងការប្រកាសរបស់ស្ថានទូតដដែលនេះក៍បានបញ្ជាក់ថា ក្រៅពីផ្តល់សេវាបន្តសុពលភាពលើលិខិតឆ្លងដែន ស្ថានទូត និងមានការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារផងដែរ ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលគាំពារពលករបរទេសអ៊ីនឆន់តែម្តង៕