ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសរួមគ្នាថ្កោលទោស ចំពោះអ្នកណាមួយដែលបានចោទថា ភរិយានិងកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ជាភរិយានិងជាកូនរបស់មេដឹកនាំរបស់វៀតណាម។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលមានចុះហត្ថលេខារួមគ្នាដោយលោក សម រង្ស៊ី និង លោក ហ៊ុន សែន ចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិថ្កោលចំពោះការប្រឌិតរឿងដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកនាយករដ្ឋមន្ត្រី៖ «គណបក្សសង្គ្រោះជាតិ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទង្វើជនទាំងឡាយណា ដែលប្រឌិតព័ត៌មានទាំងនេះ ក្នុងចេតនាលាបពណ៌ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសាររបស់សម្តេចនាយករដ្ឋមន្ត្រី»។
កន្លងទៅមានការផ្សព្វផ្សាយថា លោកស្រី ប៊ុន រ៉ានី ថាជាអតីតភរិយាមេដឹកនាំវៀតណាម លោក ឡេ ដឹកថ ហើយបានកូនប្រុសមួយគឺលោក ហ៊ុន ម៉ាណែត។ ក្រោយមកមានប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការផ្សព្វផ្សាយនេះហើយ លោក ហ៊ុន សែន ក៏បានចោទថា អ្នកផ្សព្វផ្សាយនោះជាមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ៕