អាជ្ញាធរ​ហុងកុង​ចាប់​ខ្លួន​មនុស្ស​២៩​នាក់​ ពាក់​ព័ន្ធ​ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​អតិថិជន

មនុស្សចំនួន ២៩ បច្ចុប្បន្នជាបុគ្គលិក និងជាអតីតបុគ្គលិកនៃស្ថាប័នហិរញ្ញវត្ថុចំនួន ៥ ក្នុងនោះមានទាំងធនាគារចំនួន ៤ផងដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមការសង្ស័យថាប្រព្រឹត្តអំពើសូកប៉ាន់ ទាក់ទងនឹងការទម្លាយព័ត៌មានរបស់អតិថិជន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីពីគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ កាលពីថ្ងៃម្សិលមិញ។

ស្ថាប័នប្រឆាំងអំពើពុករលួយនេះ បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា មនុស្សដែលត្រូវបានចាប់ខ្លួនទាំងអស់ ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំវិញ ហើយការស៊ើបអង្កេតកំពុងតែដំណើរការបន្ត ដោយស្ថាប័នហិរញ្ញវត្ថុទាំងអស់ បានយល់ព្រមសហការជាមួយស្ថាប័នប្រឆាំងអំពើពុករលួយ។

សេចក្ដីប្រកាសនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន DBS Group Holdings បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនសហការជាមួយអាជ្ញាធរហុងកុង ជុំវិញការលេចធ្លាយព័ត៌មានសម្ងាត់របស់អតិថិជន។ សារព័ត៌មានមួយរបស់ទីក្រុងហុងកុង បានរាយការណ៍ថា បុគ្គលិកធនាគារនេះ ត្រូវបានចាប់ខ្លួនពីបទសូកប៉ាន់ថ្នាក់លើ ដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ