រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញវិធានការមួយចំនួនដើម្បីទប់ស្កាត់និងបង្រ្កាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ខណៈរបាយការណ៍បង្ហាញថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនកើនឡើងជិត៣០ភាគរយ។
នៅក្នុងផែនការយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនលើកទី១រយៈពេលខែចាប់ពីដើមឆ្នាំ២០១៧ខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់តាំងលោក ស ខេង និងលោក កែ គឹមយ៉ាន ជាអ្នកទទួលខុសត្រូវលើការប្រឆាំងគ្រឿងញៀន។ ក្នុងយុទ្ធសាស្ត្រនោះ រដ្ឋាភិបាលថានឹងបង្កើនការអប់រំនៅតាមសាលារៀនប្រឆាំងគ្រឿងញៀន ការបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងបង្កើនកិច្ចសហការអន្តរជាតិប្រឆាំងគ្រឿងញៀន។
បើតាមរបាយការណ៍ អ្នកញៀនគ្រឿងញៀននៅកម្ពុជាមាន ១៨ ៥៥៤ នាក់កើនឡើង២៩.៦៣ ភាគរយ៕