ព្រះរាជអាជ្ញាថៃដែលរដ្ឋាភិបាលយោធាជាអ្នកតែងតាំង នៅថ្ងៃសុក្រនេះបានចោទប្រកាន់មេដឹកនាំក្រុមអាវក្រហមចំនួន១៩នាក់ដែលចោទថា ក្រុមនេះបានបំពានលើបំរាមរបស់រដ្ឋាភិបាលយោធាដែលហាមការប្រមូលផ្តុំនយោបាយ។
រណសិរ្យរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងរបបផ្តាច់ការ ដែលគេស្គាល់ថា ជាក្រុមអាវក្រហមមាននិន្នាការប្រឆាំងរដ្ឋាភិបាលបច្ចុប្បន្ននោះ ធ្លាប់បានដឹកនាំការប្រមូលផ្តុំកាលពីឆ្នាំ២០០៩និង២០១០ ដើម្បីគាំទ្រ លោក ថាក់ស៊ីន ជាអតីតនាយករដ្ឋមន្ត្រីដែលគេបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០០៦ ហើយបានបង្កើតរណសិរ្សនេះឡើងនៅឆ្នាំ២០១៤ ពេលដែលប្តូនស្រីរបស់លោកគឺលោកស្រី យីងឡាក់ ត្រូវគេបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារនោះ។
ចាប់តាំងពីការចូលកាន់ដំណែងកាលពីខែឧសភាឆ្នាំ២០១៤ដោយរដ្ឋប្រហារមក រដ្ឋាភិបាលយោធាថៃបានយកភស្តុតាងផ្សេងៗដើម្បីដាក់សំពាធលើក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន បង្ក្រាបលើអ្នកសារព័ត៌មាននិងក្រុមអ្នកហ៊ានរិះគន់ផ្សេងៗទៀត។
រដ្ឋាភិបាលយោធាបានហាមឃាត់មិនឲ្យមានការប្រមូលផ្តុំនយោបាយមនុស្សចាប់ពី៥នាក់និងបានកោះហៅមនុស្សរាប់រយនាក់សាកសួរជុំវិញការប្រមូលផ្តុំនេះ។
ក្រុមអ្នកគាំទ្រពួកអាវក្រហមលើកឡើងថា ក្រុមពួកយោធាមានការបង្ក្រាបខ្លាំងទៅលើក្រុមមនុស្សដែលពួកគេយល់ថា គាំទ្រខ្សែលោក ថាក់ស៊ីន៕