កម្មករនៅរោងចក្រផលិតទឹកត្រីនៅវៀតណាម​៥នាក់ស្លាប់ដោយសារជាតិពុល​

កម្មករធ្វើការនៅក្នុងរោងចក្រផលិតទឹកត្រីនៅក្នុងរោងចក្រមួយនៅក្នុងខេត្ត​ភូយេន នៅភាគខាងត្បូងនៃប្រទេសវៀតណាម បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយគេសង្ស័យថាដោយសារការដកដង្ហើម​ស្រូបប៉ះជាតិពុលនៅទីនោះ។​

សារព័ត៌មានបាងកកប៉ុស្តិ៍ចុះផ្សាយថា ក្នុងចំណោម៥នាក់នាក់ដែលស្លាប់នោះគឺម្នាក់ជាជនជាតិថៃ។​ កាសែតដដែលបញ្ជាក់ថា គេបានប្រទះឃើញសាកសពអ្នកទាំង៥នៅក្នុងបន្ទប់តូចមួយ​ដែលរក្សាទុកសារធាតុមេ សម្រាប់ផលិតទឹកត្រី ហើយសង្ស័យស្លាប់ដោយសារជាតិពុលនៅក្នុងមេសារធាតុនោះ។​

ប្រភពកម្មករមិនបានបញ្ជាក់ថា តើសារធាតុមេដែលគេយកទៅផលិតទឹកត្រីនោះផ្សំមកពីសារធាតុអ្វីខ្លះនោះទេ។​ ទោះយ៉ាងណាសមត្ថកិច្ចវៀតណាមកំពុងស៊ើបអង្កេតរកហេតុផលពិតនៃការស្លាប់កម្មករនេះ។​

សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃចុះផ្សាយថា ឧស្សាហកម្មរបស់វៀតណាម​កំពុងតែរីកចម្រើន ប៉ុន្តែមានករណីល្មើសនិងច្បាប់សុវត្ថិភាពរបស់វៀតណាមជាញឹកញាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ