ទំហំវិនិយោគវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា បានហក់ឡើងស្ទើរតែ៣ដង នៅក្នុងឆ្នាំ២០១៦ បើធៀបនឹងឆ្នាំ២០១៥កន្លងមក។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រោយសន្និបាតកាលពីថ្ងៃម្សិលមិញនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ទំហំវិនិយោគលើវិស័យសំណង់ បានហក់ឡើងដល់ទៅ ៨៥០០លានដុល្លារ ក្នុងឆ្នាំ២០១៦ ដោយបានកើនឡើងដល់ទៅ ១៥៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥កន្លងមក ដែលមានទំហំត្រឹមតែជាង ៣៣០០លានដុល្លារតែប៉ុណ្ណោះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ ក្រសួងបានបញ្ជាក់ថា ការវិនិយោគក្នុងវិស័យសំណង់ដ៏ធំបែបនេះ បានផ្ដល់ការងារប្រហែល ២សែនកន្លែង៕