នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ថ្លែងនៅថ្ងៃចន្ទនេះថា លោកមានជំនឿថាប្រធានាធិបតីអាមេរិក លោក ដូណល ត្រាំ នឹងយល់ពីតម្លៃការធ្វើពាណិជ្ជកម្មសេរីនិងរក្សាទុកនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូរបស់ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈបច្ចុប្បន្នលោក ត្រាំ ប្តេជ្ញាចាកចេញពីកិច្ចព្រមព្រៀងនេះ។
លោក អាបេថ្លែងប្រាប់សភានៅថ្ងៃនេះថា លោកជឿជាក់លើប្រធានាធិបតី ត្រាំយល់ពីសារសំខាន់ របស់ពាណិជ្ជកម្មដោយសារី និង ស្មើភាពគ្នា ហើយថា លោកនឹងព្យាយាមជជែកពីបញ្ហានេះ។
លោក អាបេ ក៏បានលើកឡើងថាលោកចង់បន្តពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិកក្នុងការពង្រឹងសន្តិសុខជាមួយគ្នាទៅវិញទៅមកហើយលោកថា លោកមានការជឿទុកចិត្តលើត្រាំ។
លោកថា ក្នុងជំនួបលើកក្រោយ លោកត្រាំនឹងមានការជឿជាក់លើTPP ហើយនឹងមិនមានការផ្លាស់ប្តូរលើកិច្ចព្រមព្រៀងនៅពេលបច្ចុប្បន្ននោះទេ។ លោក អាបេ បញ្ជាក់ថា លោក នឹងពន្យល់លោក ត្រាំថា តើវាដំណើរការយ៉ាងម៉េច និង បានជួយអ្វីខ្លះដល់សេដ្ឋកិច្ចរបស់អាមេរិក។
កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មរវាងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វ្រិកនោះ ផ្តួចផ្តើមឡើងដោយលោក អូបាម៉ា ប្រធានាធិបតីអាមេរិកផុតអាណត្តិ។ ចំណែកលោកត្រាំមេដឹកនាំអាមេរិកថ្មីបញ្ជាក់ថា លោកនឹងលុយចោលកិច្ចព្រមព្រៀងទាំងនោះចោល៕