តុលាការថៃបើកសវនាការលើកដំបូងករណីប្រមាថស្តេចថៃថ្មី

នៅថ្ងៃសុក្រនេះ តុលាការថៃបានសម្រេចដាក់​សកម្មជនលេចធ្លោម្នាក់​កាត់ទោសករណីប្រមាថ ព្រះមហាក្សត្រថ្មី បន្ទាប់ពីការចែករំលែក​សារព័ត៌មាន BBC សរសេរជាភាសាថៃ ដែលនិយាយពីប្រវត្តិស្តេចថ្មី ហើយមានចំណុចខ្លះមានការរិះគន់លើហ្វេសប៊ុក​។​

នេះគឺជាករណីដំបូង ចាប់តាំងពីស្តេចថ្មី Maha Vajiralongkorn ឡើងគ្រងរាជ្យសម្បត្តិ តាមច្បាប់។​ បុរសម្នាក់ដែលរងការចោទថា ប្រមាថស្តេចនេះ អាចប្រឈមនឹងជាប់ពន្ធនាគារ១៥ឆ្នាំ បើផ្អែកនៅទាមច្បាប់ថៃ។​

បុរសម្នាក់នោះឈ្មោះ Jatupat Boonpattararaksa អាយុ២៥ឆ្នាំ ជាសកម្មជនដែលលេចធ្លោក្នុងការចេញមុខតវ៉ាប្រឆាំងរដ្ឋាភិបាលយោធាថៃ ហើយត្រូវឃាត់ខ្លួនបន្ទាប់ពីស្តេចថ្មីឡើងគ្រងរាជ្យកាលពីខែធ្នូ។​

តុលាការក្រុង Khon Kaen នៅភាគខាងជើង បានសម្រេច តាមការស្នើរបស់ព្រះរាជអាជ្ញា ដោយដាក់ករណីនេះ សវនាការ។ នេះបើតាមមេធាវីការពារក្តីឲ្យលោក​ Jatupat។​

ទាក់ទងនឹងការចែករំលែកព័ត៌មានតាមហ្វេសប៊ុកនេះ មនុស្សចំនួន​២៤១០នាក់ កំពុងជាប់ការចោទប្រកាន់  ប៉ុន្តែក្រុមអ្នការពារសិទ្ធិបានបញ្ជាក់ថា មានតែយុវជនឈ្មោះ Jatupat ម្នាក់គត់ដែលរងការចោទប្រកាន់ហើយបញ្ជូនទៅសវនាការ។​

រដ្ឋាភិបាលយោធាថៃបានបើកការបង្ក្រាបយ៉ាងខ្លាំង ចំពោះអ្នកប្រមាថរបបស្តេច ចាប់តាំងពីរបបនេះឡើងកាន់អំណាចតាំងពីឆ្នាំ២០១៤មកហើយកាន់តែរឹតបន្តឹងចាប់តាំងពីអតីតស្តេចថៃ Bhumibol Adulyadej ទទួលមរណភាពកាលពីខែតុលាកន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ