កម្លាំងសមត្ថកិច្ចយោធាថៃ បានសម្រុកចូលក្នុងវត្ត មានប្រជាប្រិយភាពមួយនៅជាយក្រុងបាងកក ឈ្មោះវត្តធម្មកាយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកចាប់ព្រះកាយ ព្រះសង្ឃដែលមានឥទ្ធិពលជាចៅអធិការដោយចោទថា លាងលុយកខ្វក់។
គណបក្សនយោបាយ និង សកម្មជនផ្សេងមិនបានចេញមុខតវ៉ា ប្រឆាំងពួកយោធាដែលសម្រុកចូលក្នុងវត្តដែលមានមនុស្សរាប់លាននាក់គាំទ្រ និងប្រតិបត្តិតាមនោះទេ។
ប្រធាននាយករដ្ឋានស៊ើបអង្កេតពិសេសលោក Paisit Wongmuangថ្លែងប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចបានសម្រុកចូលហើយនិង មានដីកាស្វែងរកឃាត់ព្រះកាយចៅអធិការវត្តផង។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបញ្ជារបស់លោក ប្រាយុទ្ធ ចាន់អូចា ហើយបានដាក់ទីតាំងនោះក្នុងច្បាប់សិកស្ថិតនៅក្រោមការត្រួតពិនិត្យ។ ប៉ុន្តែរងការចោទ ថា លោកប្រាយុទ្ធកំពុងប្រើច្បាប់ផ្តាច់ការ។
អតីតចៅអធិការវត្តធម្មកាយ ព្រះជន្មជន៧២ឆ្នាំព្រះតេជគុណ Dhammachayo ប្រឈមនឹងការចោទថា លាងលុយកខ្វក់ ទទួលរបស់ចោរកម្ម និង ការគ្រប់គ្រងដី ហើយសាងសង់អាគារ សម្រាប់ធ្វើសមាធិ និង បណ្តុះគំនិតរើសអើងនយោបាយខុសច្បាប់។
ទោះយ៉ាងណាមានការចោទថា សកម្មភាពនេះ ដោយភ្ជាប់ទៅនឹងរឿងនយោបាយ ព្រោះវត្តនេះធ្លាប់មានទំនាក់ទំនងជាមួយ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ ស៊ីន ដែលគេធ្វើរដ្ឋប្រហារទម្លាក់នៅឆ្នាំ២០០៦។
សមត្ថកិច្ចសម្លៀកបំពាក់ខ្លៅរាប់ពាន់ត្រូវបានគេដាក់ប្រចាំការក្នុងបរិវេណវត្ត ដែលមានផ្ទៃដីជាង ៤០០ហិកតា គឺប្រចាំជាង១០ម៉ោងមកនេះ។ ទោះយ៉ាងមិនមានការបញ្ជាក់ថា ចៅធិការវត្តធម្មកាយ ដែលកំពុងមានជំងឺនោះយកទៅណានៅឡើយទេ។
- ដោយ វីអូឌី
- | ១៦ កុម្ភៈ ២០១៧
- ម៉ោង ១៧:៤៩