យន្តហោះតូចមួយដឹកមនុស្ស ៥នាក់ បានធ្លាក់ឆេះទៅលើផ្សារទំនើបមួយកន្លែង នៅជិតព្រលានយន្តហោះមួយ នៅទីក្រុងមែលប៊ន នៅថ្ងៃនេះ ហើយក្រុមមន្ត្រីនិយាយថា គេមិនទាន់ដឹងពីចំនួនមនុស្សស្លាប់ពិតប្រាកដនៅឡើយទេ។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
រូបភាពពីទូរទស្សន៍ Sky News បានបង្ហាញផ្សែងឆេះហុយចេញពីផ្សារទំនើបនោះ ស្ថិតនៅជិតព្រលានយន្តហោះ អៃសេនដន ដែលស្ថិតនៅជិតនឹងទីក្រុងមែលប៊ុន ហើយក្រុមពន្លត់អគ្គិភ័យបានព្យាយាមបាញ់ទឹកពន្លត់ភ្លើងឆាបឆេះកម្ទេចបាក់បែកនោះ។
មន្ត្រីអូស្ត្រាលី បានឲ្យដឹងថា មនុស្ស ៥នាក់ ស្ថិតនៅលើយន្តហោះនោះ ដែលហោះហើរសំដៅទៅកោះឃីង ស្ថិតនៅចន្លោះអូស្ត្រាលី និងរដ្ឋតាស្មានៀ។
ប៉ូលិសអូស្ត្រាលីនិយាយថា យន្តហោះនោះបានធ្លាក់ឆេះនៅមុនម៉ោង ៩ព្រឹក ឬត្រូវនឹងម៉ោង ៦ព្រឹក ម៉ោងនៅក្នុងប្រទេសកម្ពុជា៕